នាំ​គ្នា​ទៅ​ហូប​បាយ​តែ​មួយ​ភ្លែត​សោះ ​ស្រាប់តែ​ផ្សែងហុយ​ទ្រលោម​រត់​ជាន់​ជើង​គ្នា (មានវីដេអូ)

//s6.kh1.co/b5/b5e634f7bb49fca47290a29fd4c13b6b3fcf5570.jpg
សង្គម

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​ធ្វើ​តុទូ​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​តែ​សំណាងល្អ​ត្រូវ​បាន​ក្រុម​ជាង និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​ពន្លត់​ទាន់ គ្រាន់តែ​បណ្តាល​ឱ្យ​ឆេះ​គ្រឿង​សង្ហា​រឹម​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​សិប្បកម្ម​ផលិត​តុទូ​មួយ​កន្លែង​ស្ថិត​នៅ​ខាងលិច វត្ត​សំរោង​អណ្តែត ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិប្បកម្ម​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ត្រូវ​នគរបាល​ឱ្យ​ដឹង​ថា មាន​ម្ចាស់​ឈ្មោះ ឡា​ច សុផល ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ។ ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ​នេះ​ត្រូវ​បាន​ក្រុម​ជាង​អះអាង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​ភ្លើង​បាន​ឆេះ​ចេញពី​គំនរ​គ្រឿង​សង្ហា​រឹម​ដែល​ធ្វើ​រួច​ដាក់​គរ​នៅ​ផ្នែក​ខាងក្រោយ​ផ្សែងហុយ​ទ្រលោម ។ ភ្លាម​ៗ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​ក្រុម​ជាង និង​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់ ដោយ​ក្លាយ​ភ្លើង​ឆេះ​រាល់ដាល់​ធ្ងន់ធ្ងរ​នគរបាល​មូលដ្ឋាន​ក៏​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​អស់​ទឹក​១​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​១០​នាទី ។

ទោះបីជា​យ៉ាងណា​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត ហើយ​បើ​តាម​ជាង​ធ្វើ​តុទូរ​បានឱ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​បាន​ឆាបឆេះ​ខណៈ​ដែល​ក្រុម​ជាង​នាំ​គ្នា​ទៅ​ហូប​បាយ​នៅផ្ទះ​បាយ​ខាងក្រោយ​ពេល​ចេញ​មក​វិញ​ឃើញ​ភ្លើង​ឆាបឆេះ​ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​ចំនួន​៥​បំពង់​ក្នុង​នោះ​ធំ​២​តូច​៣ ។ អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ហើយ​ធ្លាក់​ទៅ​ត្រូវ​កំទេច​ឈើ​ក៏​ក្លាយជា​អ​គ្កី​ភ័យ​តែ​ម្តង៕

https://s5.kh1.co/__image/w=650,h=379,q=100/4d/4d55cf9948cd1ecbdd84a7e4dfb3c0e490cb5190.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1b/1b41625a700326952a1e90cd544eb6ad3d55f26d.jpg
https://s6.kh1.co/__image/w=650,h=379,q=100/eb/eb4487e819ba9a689fc5a899ec4f706f86ac96bf.jpg
https://s4.kh1.co/__image/w=650,h=379,q=100/6f/6f803ab71cd757aa91d623410c072e28444e8f13.jpg
https://s5.kh1.co/__image/w=650,h=379,q=100/ac/ac5eba09dae539eec67a39013b1ad43bcaaa74c4.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T