កប់ហ្មង! OPPO Reno 2F ស្មាតហ្វូនកូនកាត់​ F Series បូក Reno Series ត្រូវម៉ាច់ ត្រូវចិត្ត ថតឥតល្ហែ លេងហ្គេមមិនសំចៃ តម្លៃផ្អេីលភូមិ !!

//s6.kh1.co/84/8446d09ef167d5fe54871c1f1c30d3978cb90cac.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងការជ្រើសរើស រឺទិញទូរសព្ទ័ កាមេរ៉ា ការរចនាតួរស្តើងស្រាល ពណ៌ឆើតឆាយស្រស់ទាក់ទាញ ថាមពលថ្ម ល្បឿនរលូនលេងហ្គេមដាច់យប់ គឺជារឿងសំខាន់ សម្រាប់តម្លៃគឺជាកត្តាបន្ទាប់បន្សំ ខុសគ្នា 40 ទៅ 50 ដុល្លារ គួរតែប្រើរបស់ថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់រចនាបទរូបរាងរបស់ Oppo Reno 2F គឺមានពណ៌ និងតួរលើបរលោង ចែងចាំង ទាក់ទាញ ជាកពា្ចក់ 3D Curve ធន់រឹងមាំជាមួយនឹងការរចនាបែប សីមេទ្រី ស្មើជ្រុងចំកណ្តាលឆ្វេងស្ដាំលើក្រោម បែបទំនើបស៊ីវិល័យ ហាយក្លាស ដោយផ្ទៃខាងមុខជាប្រភេទ Gorilla Glass 6 និងផ្ទៃខាងក្រោយជាប្រភេទ Gorilla Glass 5 ស្រោបដោយស៊ុម អាលុយមីញ៉ូម និងមានកាមេរ៉ាចំនួន៤គ្រាប់នៅផ្នែកខាងក្រោយ ដោយ Oppo នៅតែអាចរក្សាកាមេរ៉ាទំហំធំទាំងនេះមិនឲ្យលានចេញមកក្រៅ មិនបារម្ភពីការឆ្កូតរឺសឹក ឡេន។

OPPO Reno 2F កាមេរ៉ា 4 Zoom 
OPPO Reno 2F កាមេរ៉ា 4 Zoom 
OPPO Reno 2F កាមេរ៉ា 4 Zoom 
OPPO Reno 2F កាមេរ៉ា 4 Zoom 
ថតច្បាស់មួយដឹងមួយ រូបភាពកាន់តែដិត 
ថតច្បាស់មួយដឹងមួយ រូបភាពកាន់តែដិត 

Reno 2F មាន២ពណ៌ គឺ Sky white និង lake Green។ ចំពោះប៊ូតុងចាក់សោរ ស្ថិតនៅផ្នែកខាងស្តាំ និងប៊ូតុងសំឡេងស្ថិតនៅផ្នែកខាងឆ្វេង ខ្ពស់ល្មមងាយស្រួលក្នុងការបញ្ជារ។ ខាងក្រោមមានរន្ធដោតកាស រន្ធសាកថ្ម USB-C និង Speaker ចំនួន១។

ចំពោះអេក្រង់ Reno 2F មានទំហំកាន់តែធំ 6.5 អីញ ប្រភេទ AMOLED លាតស្ទើរគ្មានគែម​ គ្មានឆក គ្មានដំណក់ទឹក គ្មានប្រជ្រុយ ថែមទាំងមានបច្ចេកវិទ្យាការពារពន្លឺថ្ងៃ ទោះបីជាមើលពេលថ្ងៃ ក៏នៅមានពន្លឺធម្មតា អ្វីដែលទំនើបនោះគឺ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់រហ័ស និងសុវត្ថិភាព​ជំនាន់ថ្មី​ 3.0 ដោយល្បឿននៃការស្គេនសម្គាល់ អាចដោះបានលឿន និងត្រឹមត្រូវខ្លាំងមែនទែន។

អេក្រង់ 6.5 អីញ AMOLED លាតស្ទើរគ្មានគែម គ្មានឆក គ្មានដំណត់ទឹក គ្មានប្រជ្រុយ
អេក្រង់ 6.5 អីញ AMOLED លាតស្ទើរគ្មានគែម គ្មានឆក គ្មានដំណត់ទឹក គ្មានប្រជ្រុយ
បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់រហ័ស និងសុវត្ថិភាពជំនាន់ថ្មី 3.0 
បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់រហ័ស និងសុវត្ថិភាពជំនាន់ថ្មី 3.0 
កាមេរ៉ាមុខដាក់ងើបចេញពីខាងលើ ទំហំ 16 MP
កាមេរ៉ាមុខដាក់ងើបចេញពីខាងលើ ទំហំ 16 MP

ដើម្បីទទួលបានអេក្រង់លាតបានពេញដល់ទៅ 85.1% បែបនេះ Oppo បានប្តូរកាមេរ៉ាមុខដាក់ងើបចេញពីខាងលើវិញ ដោយវាមានខ្លួនតូចច្រឡឹងដ៏ស្អាត មានពន្លឺអមកាមេរ៉ាពេលថតរូប និងងើបឡើងត្រង់តែម្តង ដែលមានផ្ទុកកាមេរ៉ាទំហំ 16 MP, f/2.0, ជាប្រភេទឡេន wide 26mm ដែលអាចថតវីដេអូបានក្នុងកម្រិត 1080p-30fps។

ចំពោះកាមេរ៉ា៤គ្រាប់នៅខាងក្រោយ ដឹងតែពេញចិត្តស្តូកតែម្តង គឺកាមេរ៉ា 4 Zoom ទៅកាន់ក្តីស្រមៃ  រចនាដ៏ស្រស់ស្អាតទាក់ទាញ ល្អបំផុត ពិសេសថតរូបរឹតតែច្បាស់នៅទីងងឹត រឺ ពេលយប់។

ដោយលេនទី 1 ថតច្បាស់មួយដឹងមួយ រូបភាពកាន់តែដិត ទំហំ​ 48MP មានកម្រិត f/1.7 ដែលអាចថតវីដេអូបានក្នុងកម្រិត 1080p-30fps។

លេនទី2 មានទំហំ 8MP Ultra-Wide Angle មានកម្រិត f/2.2 ថតប្លង់កាន់តែទូលាយ ងាយក្នុងការថតជុំគ្រួសារ ជុំមិត្តភក្តិ មិនបារម្ភមិនពិបាកថតខិតក្រោយ រឺថតទៅមិនជុំគ្នា ថតឃើញប្លង់ទេសភាពពេញៗ ទ្រវែង ថតឃើញរាងស្រឡូនទ្រវែងស្អាតៗ។

រចនាតួរស្តើងស្រាល ពណ៌ឆើតឆាយស្រស់ទាក់ទាញ
រចនាតួរស្តើងស្រាល ពណ៌ឆើតឆាយស្រស់ទាក់ទាញ
កាមេរ៉ា 4 Zoom ថតរូបរឹតតែច្បាស់នៅទីងងឹត រឺ ពេលយប់
កាមេរ៉ា 4 Zoom ថតរូបរឹតតែច្បាស់នៅទីងងឹត រឺ ពេលយប់

រីឯលេនទី 3 និងទី 4​ មានទំហំ 2MP មានកម្រិត f/2.4 ដូចគ្នា ដែលមួយ ជាប្រភេទលេន depth sensor ថតស្ទីល Portrait ច្បាស់ដាច់ល្អ និងថត Portrait​ បែប ស-ខ្មៅ។ វាក៏មានបំពាក់មកជាមួយនូវមុខងារ Ultra Night / Dark Mode 2.0 / Night Shoot / Panorama / Time-lapse / Slow motion ជាដើម ដែលត្រូវម៉ាច់ សម្រាប់អ្នកចូលចិត្តថតរូបពេលយប់ និងផ្តិតយកទេសភាពស្អាតៗ ជាពិសេសសម្រាប់យុវវ័យ ដែលនិយមភាពស៊ីវីល័យ និងចូលចិត្តស្វែងរកអ្វីដែលថ្មី​!​​

Oppo Reno 2F បំពាក់កម្លាំងម៉ាស៊ីន  Mediatek MT6771V Helio P70 -ល្បឿនរលូនស្ទើរគ្មានទាក់ គ្មានការរអាក់រអួលដោយសារ RAM: 8GB  ជាមួយនឹងបច្ចេកវិទ្យា Game Boost 2.0 បន្ថែមលើ Game Space របស់ OPPO ដែលមានស្រាប់​ ដែលជំនួយការលេងហ្គេមកាន់តែរលូន និងមិនជិនណាយ និងមានទំហំហផ្ទុក 128GB មកស្រាប់ ថែមទាំងអាចប្រើស៊ីម២ និងថែម memory card ក្រៅដល់ទៅ 256 GB បានផងដែរ។ វារត់ដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ; ColorOS 6.1។

កាមេរ៉ាមុខដាក់ងើបចេញពីខាងលើ ទំហំ 16 MP
កាមេរ៉ាមុខដាក់ងើបចេញពីខាងលើ ទំហំ 16 MP
រចនាតួរស្តើងស្រាល ពណ៌ឆើតឆាយស្រស់ទាក់ទាញ
រចនាតួរស្តើងស្រាល ពណ៌ឆើតឆាយស្រស់ទាក់ទាញ

រីឯថាមពលថ្មវិញគឺមានទំហំធំ ដល់ទៅ 4000 mAh ជាមួយនឹងបច្ចេកវិទ្យា VOOC Flash Charge 3.0 ដែលអាចសាកថ្មបានលឿនខ្លាំង ការពារកំដៅឡើងពេលសាកថ្ម សាកតែកន្លះម៉ោងបាន 51% និងប្រើបានមួយថ្ងៃពេញ។ លែងបារម្ភពីការស្ពាយ Power Bank តាមខ្លួន ដែលអាចលេងហ្គេមបាន 8 ម៉ោង មើលវីដេអូបាន 13 ម៉ោង និង ស្តាប់តន្ត្រីបាន 31 ម៉ោង​។

Specs ប៉ុណ្នឹង អេក្រង់បែបហ្នឹង ថាមពលថ្មខ្លាំង ចង់បានអីទៀត ជូនតាមសំណូមពរនោះគឺតម្លៃផ្អើលភូមិ ប្រហែល ៣០០ ស្តើងប៉ុណ្ណោះ!!

Ngeth Chheanghour
ង៉ែត ឈៀងហួរ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T