ក្រោយបាត់បង់ Sulli ក្រុមផលិតកម្មកូរ៉េ សន្យាចាត់វិធានការធ្ងន់ធ្ងរប្រឆាំងនឹងអ្នកបញ្ចេញមតិមិនល្អលើតារាៗ

//s4.kh1.co/c3/c3790278fa621b40f40129bf9b56c1fc704f465b.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការស្លាប់របស់ Sulli សមាគមគ្រប់គ្រងផ្នែកកម្សាន្តរបស់កូរ៉េ (CEMA) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញថាអង្គការគ្រោងនឹងចាត់វិធានការធ្ងន់ធ្ងរមួយ ក្នុងគោលបំណង លុបបំបាត់អំពើហឹង្សាតាមអ៊ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការនេះបានបង្ហាញគោលជំហរយ៉ាងរឹងមាំ ប្ដេជ្ញាការពារអ្នកសិល្បៈពីការរំលោភបំពានផ្សេងៗ នៅក្នុងបណ្ដាញអ៊ីនធើណែត។ ថែមទាំងបានលើកឡើងទៀតថា ការវាយប្រហារដោយពាក្យសម្ដី ជេរប្រមាថ រួមទាំងការបង្កើតពាក្យចចាមអារ៉ាមអាក្រក់ទាំងនេះ កំពុងតែកើនឡើងជាលំដាប់ រហូតក្លាយជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមួយ។ ដូច្នេះហើយ អង្គការមិនអាចឈរឱបដៃមើលបានទៀតទេ។

ម៉្យាងក្រោយពីការបាត់បង់ តារាស្រីដ៏ល្បី Sulli បានធ្វើឲ្យពួកគេមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ទើបសន្យាថានឹងខិតខំអោយអស់ពីសមត្ថភាព ដើម្បីលុបបំបាត់រឿងអយុត្តិធម៌ទាំងនេះ ទៅលើតារាៗ ដើម្បីកុំឲ្យពួកគេ ក្លាយជាជនរងគ្រោះបន្តទៅទៀត នាពេលអនាគត។

ក្រោយពីទទួលបានដំណឹងនេះ ក្រុមអ្នកគាំទ្ររបស់ Sulli បានធ្វើការឆ្លើយតបទាំងក្រៀមក្រំថា វាពិតយឺតពេលទៅហើយសម្រាប់ការសង្រ្គោះ Sulli ដ៏គួរឲ្យអាណិត ដែលត្រូវទទួលរងទុក្ខលំបាកនេះតែម្នាក់ឯង គ្មានអ្នកអើពើឡើយ។ យ៉ាងណាមិញ ពួកគេសង្ឃឹមថា នឹងគ្មានរឿងបែបនេះកើតឡើងចំពោះតារាៗដទៃទៀតឡើយ នៅពេលអនាគត៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T