វ៉ាវ! ស្អាតកប់ខ្លាំងណាស់! លង់ស្រឡាញ់ពេញបេះដូងតែម្តង Galaxy Watch Active 2 ចេញលក់ក្នុងប្រទេសកម្ពុជាផ្លូវការហើយ!

//s6.kh1.co/b5/b589113bbe7e1b65fb3dfd6763b0c46176edc18a.jpg
បច្ចេកវិទ្យា

 ១៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ សូមស្វាគមន៍វត្តមានកំពូលនាឡិកាដ៏វៃឆ្លាត និងអស្ចារ្យបំផុតក្នុងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានភាពវៃឆ្លាតជាទីបំផុតជាមួយនឹងមុខងារដ៏អស្ចារ្យជាច្រើនលើសពីផលិតផល Smart Watch ធម្មតាដទៃទៀត ដែលអតិថិជនទាំងអស់នឹកស្មានមិនដល់។ អ្វីដែលពិសេសបំផុតនោះ Samsung Galaxy Watch Active 2 គឺមានរូបរាង និងមុខងារពិសេសៗជាច្រើនសម្រាប់ថែទាំតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជា កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, និង GPS ជាដើម…។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy Watch Active 2
Samsung Galaxy Watch Active 2

សូមបញ្ជាក់ថា Samsung Galaxy Watch Active 2 ដែលដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងនាពេលនេះមានទំហំ ២ ជម្រើសគឺ 40mm និង 44mm ជាមួយនឹងមុខតួនាឡិកា និងខ្សែជាប្រភេទ Stainless Steel + Leather Band និង Aluminum + Sport Band។

Samsung Galaxy Watch Active 2
Samsung Galaxy Watch Active 2

កំពូលនាឡិកា Galaxy Watch Active 2 ដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលព្រមទាំងអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាយើងទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែង គឺអមមកជាមួយតម្លៃដែលខុសគ្នាតិចតួចទៅតាមប្រភេទនីមួយៗដូចខាងក្រោមនេះ៖ 

* Fashion (Stainless steel + Leather Band):

- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ។
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ។

* Fitness (Aluminum + Sport Band):

- ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ។
- ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ។

Samsung Galaxy Watch Active 2
Samsung Galaxy Watch Active 2
Samsung Galaxy Watch Active 2
Samsung Galaxy Watch Active 2
Samsung Galaxy Watch Active 2
Samsung Galaxy Watch Active 2

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T