ខំធ្វើឡើងមិនចេះតិចឆ្នាំ Mc Bull ត្រូវបានគេលួចយកគណនីYoutube យកទៅបាត់ (មានវីដេអូ)

//s4.kh1.co/36/366b2beb661aa0904a9ca94f24724e46c9258059.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់មិញនេះបើតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរ៉េប លោក Mc Bull បានបង្ហោះវីដេអូឃ្លីបមួយរៀបរាប់រឿងជាច្រើន ធ្វើឲ្យបណ្ដាប្រិយមិត្តដែលជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ លោក Mc Bull ក៏បានឲ្យដឹងថាគណនីYouTube របស់ខ្លួន ដែលបានខំកសាងតាំងពីឆ្នាំ២០១៤មកនោះ ត្រូវបានគេលួចយកទៅធ្វើកម្មសិទ្ធិផ្ទាល់បាត់ធ្វើឲ្យលោកសម្ដែងអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងពីស្នាដៃរបស់លោក ដែលបានខំផលិតវីដេអូចម្រៀងនាពេលកន្លងមក។

លើសពីនេះទៅទៀតនោះ លោក ក៏បានបន្តទៀតថា ខ្លួនបានព្យាយាមធ្វើយកមកវិញផងដែរ តែនៅតែមិនអាចទៅរួចនោះទេ ធ្វើឲ្យលោកដាច់ចិត្តបង្កើតនូវគណនីថ្មីមួយទៀតសម្រាប់បម្រើអារម្មណ៍ទស្សនិកជន ដែលជាអ្នកគាំទ្ររបស់ខ្លួន។

គូររម្លឹកផងដែរថា តាំងពី តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពលោក Mc Bull បានរៀបអាពាហ៍ពិពាហ៍រួចមកលោក ហាក់បីជាស្ងប់ស្ងាត់ជាមួយនឹងការងារសិល្បៈ ធ្វើឲ្យបណ្ដាអ្នកគាំទ្រនឹករលឹកទៅកាន់លោកខ្លាំងតែម្ដង៕

តោះទស្សនាវីដេអូទាំងអស់គ្នា៖

Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull 
Mc Bull-Seth
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T