១​គ្រួសារ​ភិតភ័យ​ព្រលឹង​ចុង​សក់​ថ្លែង​ថា ៖ កុំ​លេងសើច​ជាមួយ​អាយុជីវិត​ប្តី​ប្រពន្ធ​ខ្ញុំ​ពេក​អី​…

//s4.kh1.co/9f/9ff36c5d8139c987f25e4bbcc6252c39a0afe144.jpg
សង្គម

 ១៥-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ក្រុមហ៊ុន​ដឹក​ប្រេង​មួយ​គ្រឿង​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​បុក​នឹង​កៀរ​បណ្ដាល​ឱ្យ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​ធ្លាក់​ចេញពី​ថ្នល់ជាតិ​ចូល​ទៅ​ក្នុង​ស្រែ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​2​និង​30​នាទី​រសៀល ថ្ងៃ​ទី​14 ខែតុលា ឆ្នាំ​2019 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ 5 ស្ថិត ស្ថិត​ក្នុងភូមិ​បន្ទាយមាស ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ន​ន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​សណ្តោង​ស៊ីទែន​ប្រេង​មាន​ផ្លា​ក​លេខ ភ្នំពេញ 3B- 6651 និង​កន្ទុយ​សណ្ដោង​ស៊ីទែន​ប្រេង​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 4A- 3901 បើកបរ​ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រ៉េ​ចង្កូត​ទៅ​កៀរ​រថយន្ត​ម៉ាក Lexus RX-300 ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AN-8851 ដែលធ្វើដំណើរលក្ខណៈគ្រួសារបណ្ដាល​ឱ្យ​រថយន្ដ​ឡិច​ស៊ី​ស​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​សំណាងល្អ​មិន​ក្រឡាប់ និង​មិន​បណ្ដាល​ឱ្យ​នរណា​រង​របួស​នោះ​ទេ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ និង​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​ដោយ​មានការ​សង្ស័យ​ក៏​បាន​ត្រួតពិនិត្យ​ទឹកនោម​លើ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ អ៊ូ​ក មេ​សា អាយុ​27​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​សំបួរ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី។ ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

https://s4.kh1.co/__image/w=650,h=379,q=100/33/3373535f979631afe1000ad23aa8aeb97c417e41.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d7/d71eab3da43b8eb0d20243dc1540c82a2b1ee740.jpg
https://s4.kh1.co/__image/w=550,h=647,q=100/ce/ce5742403a60a42f0fce40b7187ea550790121eb.png
https://s5.kh1.co/__image/w=650,h=379,q=100/7b/7bd5ec901f111f260f74ec65b20f6bc71d47a1fc.jpg
https://s4.kh1.co/__image/w=650,h=379,q=100/98/98c0dfc1c20847b5cf181c1fdb35d5de1599ff0d.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T