វាយល្អណាស់ ដេកស្អាតហ្មង!! សុខ រឹទ្ធិ ផ្ដួលអតីតជម្រើសជាតិថៃ ឲ្យសន្លប់ត្រឹមទឹកទី២ (មានវីដេអូ)

//s6.kh1.co/20/201f5132eb7a72ce6ebacf5693224ef8f53ec26a.jpg
កីទ្បា

 ១៥-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យកន្លងទៅ សិស្សគុនមកពីក្លិបសៅយ៉ាន់នាគា និងជាបងប្រុសបង្កើតរបស់ សុខ ធី កីឡាករ សុខ រឹទ្ធិ បានប្រកួតឈ្នះអតីតកីឡាករជម្រើសជាតិថៃ ណុកក្រៈជីប ស៊ីតផអែត ដោយផ្ដួលកីឡាករថៃឲ្យសន្លប់នៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ សុខ រឹទ្ធិ និងកីឡាករថៃ ណុកក្រៈជីប (រូបភាព: PNN Sport)
  កីឡាករ សុខ រឹទ្ធិ និងកីឡាករថៃ ណុកក្រៈជីប (រូបភាព: PNN Sport)

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ស្រាលគឺ ៥១គីឡូក្រាម។ ការប្រកួតដើមទឹកទី១ កីឡាករទាំងពីរបានស្ទាបស្ទង់គ្នាតាមលក្ខណៈឞច្ចេកទេសនោះទេ ប៉ុន្តែមកដល់ចុងទឹក សុខ រឹទ្ធី បានសម្រុកខ្លាំងៗទៅលើ ណុកក្រៈជីប។ ការប្រកួតអូសបន្លាយដល់ទឹកទី២ សុខ រឹទ្ធិនៅតែបន្តសម្រុករហូតដល់វាយ ណុកក្រៈជីប ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តប្រើកណ្ដាប់ដៃវាយឲ្យ ណុកក្រៈជីប ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដងទៀតដល់១០ ងើបមិនរួច៕

ចង់ឃើញ សុខ រឹទ្ធី ផ្ដួល ណុកក្រៈជីប យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T