RA Group និង A&S Advertising ជោគជ័យខ្លាំងលើការរៀបចំព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»!

//s5.kh1.co/7c/7cb6f317db74728bcd531ee21ade4bcf3f162817.jpg
សង្គម

 ១៥-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បាត់ដំបង៖ ក្រោមការចាប់ដៃសហការគ្នាយ៉ាងស្វិតស្វាញរវាងក្រុមហ៊ុន RA Group និងក្រុមហ៊ុន A&S Advertising ក្នុងការរៀបចំព្រឹត្តិការណ៍អុំទូកខេត្តបាត់ដំបង២០១៩ គេសង្កេតឃើញថាទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍អុំទូកខេត្តបាត់ដំបង២០១៩ បានកន្លងផុតទៅ គេឃើញមានមនុស្សម្នាគ្រប់ទិសទីបានមកចូលរួមកម្សាន្តយ៉ាងណែនណាន់តាន់តាប់ នៅជុំវិញបណ្តោយមាត់ស្ទឹងសង្កែ ចាប់ពីស្ពានសម្តេចហ៊ុនសែនរហូតដល់ស្ពានថ្មថ្មី និងម្តុំសួននាគបាញ់ទឹក ក្រុងបាត់ដំបង ពិសេសតំបន់ពីមុខឆាកតន្រ្តីតែម្តង។

ព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»
ព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»

សកម្មភាពជាច្រើនបានបង្ហាញខ្លួនតាំងពីថ្ងៃទី១ រហូតដល់រាត្រីបញ្ចាប់នៃព្រឹត្តិការណ៍ដ៏ធំនេះ ក្នុងនោះតារាចម្រៀង Original Song ល្បីជាច្រើនរូបរួមមានកញ្ញា ចិត្ត កញ្ចនា ក្រុមចម្រៀង ក្មេងខ្មែរ លោក G-Devith កញ្ញា ទេព​​ បូព្រឹក្ស Mr. Oun លោក វណ្ណដា លោក នីកូ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត បានធ្វើការបកស្រាយចម្រៀងល្បីៗជាច្រើនបទ អង្រួនអស់ដួងចិត្តបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តពិធីបុណ្យអុំទូកខេត្តបាត់ដំបង២០១៩ រយៈពេល៣ថ្ងៃនេះ មើលទៅពិតជាសប្បាយរីករាយ។

ព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»
ព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»
ព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»
ព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»

ក្នុងព្រឹត្តិការណ៍អុំទូកខេត្តបាត់ដំបង២០១៩ នេះទៀតសោត ក៏មានការតាំងពិព័រណ៍ផលិតផលចម្រុះមុខដោយតាមបណ្តាស្តង់នីមួយៗ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីបងប្អូនប្រជាពលរដ្ឋ។

ការប្រគំតន្រ្តីក្នុងព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»
ការប្រគំតន្រ្តីក្នុងព្រឹត្តិការណ៍ «អុំទូកខេត្តបាត់ដំបង២០១៩»
លោក នី កូ
លោក នី កូ
                 កញ្ញា ចិត្ត កញ្ចនា 
                 កញ្ញា ចិត្ត កញ្ចនា 
លោក G-Devith និង កញ្ញា ទេព បូព្រឹក្ស
លោក G-Devith និង កញ្ញា ទេព បូព្រឹក្ស
លោក វណ្ណដា
លោក វណ្ណដា

ព្រឹត្តិការណ៍អុំទូកបាត់ដំបង២០១៩ ជាការសហការគ្នារវាងរដ្ឋបាលខេត្តបាត់ដំបង មន្ទីរអង្គភាពពាក់ព័ន្ធនានា ក្រុមហ៊ុន A&S Advertising និងក្រុមហ៊ុន RA Group ដោយកម្មវិធីទាំងមូលអាចដំណើរការទៅបាន ដោយមានការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរអង្គរ និងភេសជ្ជៈ Pepsi

ម្ចាស់ឧបត្ថម្ភកម្មវិធី
ម្ចាស់ឧបត្ថម្ភកម្មវិធី
ម្ចាស់ឧបត្ថម្ភកម្មវិធី
ម្ចាស់ឧបត្ថម្ភកម្មវិធី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T