ប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ខ្ពស់តថភាពបច្ចុប្បន្ននៃកម្ពុជាធ្លាប់បានដឹង

//s9.kh1.co/3b/3bd626eb0927022e788990d5f65c9c8bdaf7f718.jpg
Khmerhome

 ៣០-មិថុនា-២០២៥ ៣ល្ងាច · ១៧ ម៉ោងមុន

ប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះតថភាពបច្ចុប្បន្ននៃកម្ពុជា ដែលផ្ទុយស្រឡះពីអ្វីដែលធ្លាប់បានដឹងកន្លងមក។ បើតាមការលើកឡើង លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម នាជំនួបជាមួយ លោក ស៊ុន ចាន់ថុល។

https://s9.kh1.co/__image/w=650,h=434,q=100/09/091f7c6eb7185e95e6793b0bdd61ffe5e64cb69c.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះតថភាពបច្ចុប្បន្ននៃកម្ពុជា ដែលផ្ទុយស្រឡះពីអ្វីដែលធ្លាប់បានដឹងកន្លងមក។ បើតាមការលើកឡើង លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម នាជំនួបជាមួយ លោក ស៊ុន ចាន់ថុល។

ជំនួបនេះ លោក Dato’ Sri Ricky Yaw បានគូសបញ្ជាក់ថា ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។

https://s9.kh1.co/__image/w=650,h=488,q=100/36/3666b7499b809fc5f2ae3c5c9c4402020c05794e.jpg

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

https://s9.kh1.co/__image/w=650,h=434,q=100/08/084fbacf9915ca98cf899c0226db6cd757d18523.jpg

លោក បានបន្តថា ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកភាពចំហរ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

https://s9.kh1.co/__image/w=650,h=488,q=100/9f/9f7bd2b46962efcb8b1551c1f5da52cd8a24eab3.jpg

ជំនួបពិភាក្សាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាទីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ជាប្រភពនៃថាមពលស្អាតកកើតឡើងវិញ ហើយត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

https://s9.kh1.co/__image/w=650,h=434,q=100/54/54a041c8666b7f8412285a99d209cb22bacad7a3.jpg

បន្ទាប់ ពីបានស្តាប់ប្រសាសន៍លើកឡើងយ៉ាងក្បោះកាយរបស់ នាយករដ្ឋមន្ត្រី គណៈប្រតិភូបានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន។

https://s9.kh1.co/__image/w=650,h=434,q=100/3c/3c3feb4b8175d20b75ac62f9b90404c27998185b.jpg

ទាំងអស់នេះ ជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។ ជាការបញ្ជាក់ គណៈប្រតិភូធុរជនម៉ាឡេស៊ី បានបង្ហាញនូវអារម្មណ៍កក់ក្តៅចំពោះការឆ្លើយតបរបស់ ឧបនាយករដ្ឋមន្ត្រី ទៅកាន់សំនួរដែលបានលើកឡើង ដោយបានបញ្ជាក់ទៀតថា ពិតជាបរិបូរណ៍ដោយព័ត៌មានពិតប្រាកដជំរុញឱ្យមានការចាប់អារម្មណ៍ខ្ពស់ និងស្រាយបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ក៏ដូចជាផ្នត់គំនិតចាស់ៗដែលធ្លាប់មានមកលើកម្ពុជានាពេលកន្លងមក។

https://s9.kh1.co/__image/w=650,h=434,q=100/ff/ff9f18b1c42cfb394b178b8c765de6b6f89b4f6b.jpg

នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឱកាសនេះ លោក Dato’ បានដឹកនាំគណៈប្រតិភូធុរកិច្ចដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ សហគ្រាសធុនតូច និងមធ្យម (SMEs), ម៉ាកយីហោលំដាប់សកលរបស់ម៉ាឡេស៊ី, ការកែច្នៃផលិតផលកសិកម្ម, សង្ហារឹម, សំណង់ និង អចលនទ្រព្យ , អប់រំ, និង សុខាភិបាលជាដើម។

https://s9.kh1.co/__image/w=650,h=434,q=100/fd/fdd698bcf946d8f727bf4d025e4080fdf5d1cbcc.jpg

អនុប្រធានទី១ ក.អ.ក. បានបន្ថែមថា បាននិងកំពុងបន្តខិតខំជំរុញការកែលម្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

https://s9.kh1.co/__image/w=650,h=434,q=100/92/920426ba848fc7a1ec63c86c2a5a6d5a5a48dee6.jpg

លោកប្រធានសមាគម បានជម្រាបជូនថា សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T