សង្សារចាស់ស្លាប់មួយទាំងមូល! តែបុរសម្នាក់នេះ បង្ហោះរឿងផ្សេងធ្វើមិនដឹង ហាក់មិនខ្វល់នឹងការស្លាប់របស់ Sulli សោះ

//s5.kh1.co/d5/d54964210cbd0f689783e8a7fff0a6f0e07450b1.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ គ្រប់គ្នាដែលជាហ្វេនគាំទ្ររបស់នាង Sulli ក៏ដូចជាក្រុមតន្ត្រី Kpop បានសម្តែងក្តីក្រៀមក្រំយ៉ាងខ្លាំង ក្រោយដំណឹងមរណភាពរបស់នាង។ ក៏ប៉ុន្តែបែរជាអតីតមិត្តប្រុសរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ក្រោយឃើញបុរសរូបនេះបង្ហោះនៅលើបណ្តាញសង្គមធម្មតា ដូចមិនខ្វល់នឹងការស្លាប់របស់នាងទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក Choiza ដែលជាអតីតមិត្តប្រុសរបស់ Sulli លោកគឺជាតារារ៉េបម្នាក់ ហើយក្នុងថ្ងៃដែលគ្រប់គ្នាកំពុងតែកើតទុក្ខក្នុងការបាត់បង់នាង Sulli លោកបែរជាបង្ហោះក្នុង Story IG ខ្លួនអំពីកម្មវិធី Duty Free 2019 ទៅវិញ។

បើក្រឡេកទៅអតីតកាលវិញ កាលពីមុននៅពេលដែលនាង Sulli មានទំនាក់ទំនងជាមួយតារារ៉េបរូបនេះ នាងក៏ធ្លាក់ប្រជាប្រិយភាពមិនតិចនោះដែរ។ ហើយមកទល់ពេលនេះ បែរជាលោក Choiza បង្ហោះសារមិនអើពើនឹងការស្លាប់របស់អតីតសង្សារខ្លួន ពិតជាធ្វើឲ្យមហាជនខឹងជាមួយរូបលោកជាខ្លាំង។

គួររម្លឹកដែរថា ពិធីបុណ្យសពរបស់ Sulli នឹងធ្វើឡើងនៅសកលវិទ្យាល័យមួយកន្លែង ហើយពិធីបុណ្យនេះដែរ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ល្ងាចនេះ ក៏ប៉ុន្តែប្រារព្ធឡើងដោយភាពស្ងប់ស្ងាត់បំផុត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Sulli
Sulli
Sulli
Sulli
ការបង្ហោះរបស់អតីតសង្សារ Sulli
ការបង្ហោះរបស់អតីតសង្សារ Sulli
អតីតសង្សារ Sulli
អតីតសង្សារ Sulli
កន្លែងកើតហេតុ
កន្លែងកើតហេតុ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T