ហួសចិត្ត! ក្មេងប្រុសជំទង់ម្នាក់ ញៀនលេងទូរស័ព្ទខ្លាំងពេក ដល់ថ្នាក់ដេកមមើធ្វើដៃចុចទូរស័ព្ទមិនឈប់ ( មានវីដេអូ)

//s4.kh1.co/fc/fc3950c2fb248f0b39034a593a7e2ee1e635233e.jpg
សង្គម

 ១៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ក្រោយមានការបង្ហោះចែកចាយវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពរបស់គេ ដេកមមើលើកដៃចុចទូរស័ព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ផ្អែកតាមរយៈម្ចាស់គណនី Twitter មួយឈ្មោះ Ez’es (@Ezzudinesa) បានបង្ហោះចែកចាយវីដេអូ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឲ្យឃើញ ពីមិត្តភក្តិរបស់គេម្នាក់ ដែលកំពុងតែគេងលង់លក់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងកត់សម្គាល់នោះ គឺឃើញថា រូបគេបានដេកទាំងដែលលើកដៃទាំងពីរ ហាក់បីដូចជាកំពុងតែកាន់ចុចទូរស័ព្ទ។

មមើដេកចុចទូរស័ព្ទ
មមើដេកចុចទូរស័ព្ទ

Ez’es បានសរសេរ Caption បែបលេងសើចជុំវិញនឹងវីដេអូបង្ហោះនោះថា៖

«យីហ្ន៎! តើនរណាគេកំពុងតែផ្ញើសាតាម WahtsApp ចូលទៅក្នុងសុបិនរបស់អ្នកហ្នឹង?» ។

ត្រង់ឈុតមួយក្នុងវីដេអូឃ្លីបនោះ គេក៏បានឃើញ មិត្តភក្តិរបស់គេដែលជាអ្នកនាំគ្នាឈរសើច និងថតវីដេអូឃ្លីបនេះ បានព្យាយាមធ្វើជាយកទូរស័ព្ទ ទៅដាក់នៅក្នុងចន្លោះដៃមិត្តភក្តិគេដែលកំពុងតែដេកមមើនោះផងដែរ។

គួរឲ្យដឹងថា វីដេអូឃ្លីបនេះទទួលបានអ្នកចុចស៊ែ (Retweets) ច្រើនជាង ៦ពាន់ដង ក្រោយបង្ហោះបានរយៈពេលប៉ុន្មានថ្ងៃ និងមានចំនួនអ្នកចុចចូលមើលជាច្រើន ដោយគ្រប់គ្នាសុទ្ធសឹងតែបង្ហាញការហូសចិត្ត និងអស់សំណើចចំពោះរឿងមួយនេះផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T