Arsenal ចូលរួមប្រជែងជាមួយនឹង Manchester City និង Chelsea ក្នុងការដណ្ដើមយកកីឡាករឆ្នើមរូបនេះពី Villarreal

//s5.kh1.co/40/40fd0118cb4c4fd7a8e1227d993d8ad358e7a808.jpg
កីទ្បា

 ១៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបាននាំមុខ Manchester City និង Chelsea ក្នុងការប្រជែងយកខ្សែការពារកណ្ដាលកីឡាករ Pau Torres របស់ក្លិប Villarreal ដោយកីឡាកររូបនេះត្រូវបានមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Santi Cazorla ផ្ដល់យោបល់អោយទៅចូលរួមជាមួយ Arsenal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pau Torres
  កីឡាករ Pau Torres

កីឡាករ Torres វ័យ២២ឆ្នាំបានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Unai Emery បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងក្របខណ្ឌ La Liga រដូវកាលនេះ ដោយមើលឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្សែការពារវ័យក្មេងរូបនេះ ក្លិប Villarreal ក៏បានបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំអោយរូបគេផងដែរ។

អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Arsenal កីឡាករ Santi Cazorla ដែលបច្ចុប្បន្នកំពុងលេងអោយក្រុម Villarreal បានជួយបញ្ចុះបញ្ចូលកីឡាករ Torres ដែលជាមិត្តរួមក្រុមរបស់ខ្លួនអោយផ្ទេរមកកាន់ Arsenal។

  កីឡាករ Pau Torres 
  កីឡាករ Pau Torres 

យោងតាមរបាយការណ៍របស់គេហទំព័រ ​90min  បានអោយដឹងថាក្លិប Arsenal បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ Torres ដោយពួកគេកំពុងពិចារណាផ្ទេរយកខ្សែការពាររូបនេះនៅរដូវក្ដៅខាងមុខ ដែលតម្លៃទិញផ្ដាច់កុងត្រារបស់ Torres មានតម្លៃ៥០លានអឺរ៉ូ (ឬប្រហែល៥៥លានដុល្លារអាមេរិក)។

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានមើលឃើញថាហាក់មានភាពទន់ខ្សោយនៅតំបន់ការពារបើទោះបីជាទើបតែទិញបានកីឡាករ David Luis ពី Chelsea កាលពីអំឡុងពេលទីផ្សារដោះដូរកីឡាករកន្លងទៅនេះក៏ដោយ ហើយការនាំយកកីឡាករ​ Torres មកចូលរួមក្រុមវាអាចជាផលវេជ្ជមានមួយសម្រាប់លោក ​Emery ដើម្បីដោះស្រាយចំណុចខ្វះខាតនៅតំបន់ការពារ៕

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T