កម្សត់ណាស់! ក្មេងស្រីវ័យ១៣ឆ្នាំ ច្រៀងបទ «អ្នកម្តាយកម្សត់»​ ទាំងជីវិតពិត មិនសូវបានក្បែរម្តាយ ស្តាប់ហើយស្រក់ទឹកភ្នែក (មានវីដេអូ)

//s5.kh1.co/d4/d430a4a005d5473ab2e69803ab8a2648e54c1934.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីដ៏ល្បី Cambodia Idol Junior ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ តែងតែលេចមុខបេក្ខភាពវ័យក្មេងជើងខ្លាំងជាច្រើនដួង ដែលមានសមត្ថភាពសម្លេងពីរោះគួរឲ្យសរសើរ និងបានជាប់ឆ្លងទៅវគ្គបន្ទាប់ជាច្រើនរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងយប់មិញនេះ អ្នកទស្សនាជាច្រើនពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះក្មេងស្រីវ័យ១៣ឆ្នាំ មកពីខេត្តតាកែវ ឈ្មោះខុម ចាន់ណា បានបង្ហាញនូវសំនៀងយ៉ាងពីរោះច្រៀងនៅក្នុងបទ«អ្នកម្តាយកម្សត់» ពិតជាពីរោះ និងចូលតួបានល្អ ធ្វើឲ្យមហាជនជាច្រើនស្តាប់ចូលអារម្មណ៍ល្អ សឹងស្រក់ទឹកភ្នែកតាមគ្រប់គ្នា។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនជាច្រើនមានការក្តុកក្តួលយ៉ាងខ្លាំងនោះគឺ នាងបានធ្វើការរៀបរាប់ពីជីវិតរបស់ខ្លួន ដែលពិតជាកម្សត់ខ្លាំង ខណៈពេលដែលមិនបាននៅជិតម្តាយ ទទួលបានភាពកក់ក្តៅពីម្តាយ តាំងតែពីតូចមកម្ល៉េះ ដោយសារតែម្តាយទៅរកស៊ីដើម្បីជីវភាពគ្រួសារ។

តាមរយៈការរៀបរាប់របស់ប្អូនស្រី មិនត្រឹមតែធ្វើឲ្យអ្នកទស្សនាយំតាមនោះទេ សូម្បីតែគណកម្មការក៏កម្សត់ខ្លាំងណាស់ដែលនៅពេលដែលប្អូន បានរៀបរាប់ បង្កប់អត្ថន័យកម្សត់ទៅតាមបទចម្រៀងជាមួយនឹងរឿងពិតបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខុម ចាន់ណា
ខុម ចាន់ណា
ខុម ចាន់ណា
ខុម ចាន់ណា
ខុម ចាន់ណា
ខុម ចាន់ណា
ម្តាយខុម ចាន់ណា
ម្តាយខុម ចាន់ណា
គណកម្មការយប់
គណកម្មការយប់
ខុម ចាន់ណា ពេលច្រៀង
ខុម ចាន់ណា ពេលច្រៀង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T