មើលឲ្យជាក់សឹមញាក់ចិញ្ចើម ស្នាមសាក់២កន្លែង របស់BOB ធ្វើឲ្យគេសរសើរពេញមាត់ ដែលមានគំនិតបែបនេះ

//s4.kh1.co/3c/3c27af6ccd5521b7ea8a4051f9d4a305ac1e4395.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ៧ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងប្រុស BOB កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗជាច្រើន​ជាមួយនឹងបទរ៉េបរបស់លោក និងរួមទាំងបទមនោសញ្ចេតនា ស្នេហាជ្រាលជ្រៅផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើក្រឡេកមើលស្ទាយ៍លេងខ្លួនរបស់ តារាប្រុសរូបនេះ តែងតែធ្វើខ្លួនតាមបែបយុវវ័យ ហើយជាពិសេស​គេក៏សង្កេតឃើញ មានស្នាមសាក់មួយចំនួន នៅលើខ្លួនលោកផងដែរ ដែលវាជាសិល្បៈ និងលម្អខ្លួន លើសម្បកក្រៅតែប៉ុណ្ណោះ។

ប៉ុន្តែមានស្នាមសាក់២កន្លែង ដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើល និងសរសើរថា ត្រង់ក្រោយត្រចៀករបស់លោក មានស្នាមសាក់ជារូបតំណាងប្រាក់រៀល «រ» និង ត្រង់ចំបំពង់ក លោកទើបតែសាក់លេខ«១១១៣» ដែលជាឆ្នាំកសាងប្រាសាទអង្គរវត្តទៀតផង។

យ៉ាងណាមិញ បើក្រឡេកមើលតារាដែលមានស្នាមសាក់ គឺភាគតិចណាស់ ដែលសាក់ ទាក់ទងនឹងវប្បធម៌ និងអត្តសញ្ញាណខ្មែរ ភាគច្រើន ពួកគេ សាក់ជាឈ្មោះ និងពាក្យពេចន៍មួយចំនួន សម្រាប់អារម្មណ៍របស់ពួកគេជាដើម៕

ទៅមើលជាមួយនឹងខ្មែរឡូត ទាំងអស់គ្នា ជាមួយនឹងស្នាមសាក់២កន្លែងរបស់លោក៖

BOB
BOB
ស្នាមសាក់ជាអក្សរ «រ» តំណាងប្រាក់រៀល
ស្នាមសាក់ជាអក្សរ «រ» តំណាងប្រាក់រៀល
ស្នាមសាក់ជាអក្សរ «រ» មានន័យជាលុយរៀល និងត្រង់ក ជាលេខ«១១១៣»
ស្នាមសាក់ជាអក្សរ «រ» មានន័យជាលុយរៀល និងត្រង់ក ជាលេខ«១១១៣»
ត្រង់ក ជាលេខ«១១១៣»
ត្រង់ក ជាលេខ«១១១៣»
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T