ភ្ញាក់ផ្អើលឈុតពេជ្រ កំពូលតារាថៃ Mint Chalida គ្រឿងពេជ្រតែមួយលើលោក តម្លៃជាងកន្លះលានដុល្លារ

//s5.kh1.co/d0/d08fabb9b098ac88b00da717605b12a7b338c303.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ វត្តមានមកកាន់ប្រទេសកម្ពុជាជាលើកទី២ របស់កំពូលតារាសម្ដែងថៃ កញ្ញា Mint Chalida បានធ្វើឲ្យម្នាក់ៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកញ្ញាបានបង្ហាញខ្លួន នៅក្នុងពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems កាលពីថ្ងៃទី១២ តុលា មុននេះ ដែលជាពិធីចម្រុះដោយវត្តមានសិល្បករខ្មែរ និង ភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគេកាន់តែចាប់អារម្មណ៍ថែមទៀត គឺគ្រឿងពេជ្រដែលនាងពាក់ជាប់ខ្លួននៅក្នុងពិធីនោះ គឺមានតម្លៃរហូតដល់ជាងកន្លះលានដុល្លារ និងត្រូវបានប្រកាសថា ជាឈុតពេជ្រដែលមានតែមួយលើលោក ព្រោះច្នៃចេញពីត្បូងពេជ្រ Modora និង ត្បូង Paraiba ដែលជាត្បូងដ៏មានតម្លៃ និងជាត្បូងលាក់បាំងក្នុងផែនដីដ៏កម្រ។

លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលហាងពេជ្ររបស់អ្នកស្រីតាំងពិព័រណ៌គ្រឿងពេជ្រ នៅកណ្ដាលរាជធានីភ្នំពេញ ដោយបានទាំងច្នៃឈុតពេជ្រដ៏អស្ចារ្យក្នុងពិភពពេជ្រ ដើម្បីបង្ហាញថាប្រទេសកម្ពុជា ក៏មានគ្រឿងពេជ្រដ៏អស្ចារ្យ មិនខុសពីបណ្ដាប្រទេសធំៗ។

អ្នកស្រីថា មួយឈុតពី ហាងពេជ្រ Chateau Des Gems ដែលតារាថៃ កញ្ញាMint Chalida ពាក់ក្នុងពិធីបង្ហាញខ្លួននោះ មានតម្លៃជាងកន្លះលានដុល្លារ ដោយប្រភេទពេជ្រ ដែលយកមកច្នៃសម្រាប់មួយឈុតនេះ ក៏ច្នៃពីត្បូងពេជ្រដ៏កម្រក្នុងលោក នៅក្នុងវិស័យគ្រឿងពេជ្រ។ អ្នកស្រីថា មួយឈុតនេះ ត្រូវបានចាត់ទុកថា ជាម៉ូតដែលមានតែមួយលើលោក ដោយសូម្បីតែការរចនាម៉ូត ក៏អាចនិយាយបានថាគ្មានពីរ ប្រចាំហាង Chateau Des Gems ផងដែរ។ ក្រៅពីឈុតគ្មានពីររបស់តារាថៃMint Chalida  បណ្ដាឈុតដែលលក់បញ្ចុះតម្លៃនៅក្នុងពិព័រណ៌នោះ ក៏ត្រូវបានអ្នកស្រី បញ្ជាក់សុទ្ធស៉ឹងតែជាឈុតប្រចាំហាង Chateau Des Gems ដ៏ល្អឥតខ្ចោះ។ លោកស្រីថា តាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែបង្ហាញពីសន្ទុះរីកចម្រើននៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជន ដើម្បីបង្ហាញថាកម្ពុជា មានការរីកចម្រើនក្នុងវិស័យគ្រឿងពេជ្រ។

ពិធីនេះធ្វើឡើង២ថ្ងៃនៅភោជនីយដ្ឋាន Topaz ដោយនៅថ្ងៃទី១៣ តុលា ក៏មានវត្តមានកំពូលតារាថៃល្បីល្បាញគឺលោក Boy Pakorn បង្ហាញខ្លួន។

កំពូលតារាសម្ដែងថៃ កញ្ញាMint Chalida  បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលបានគ្រងឈុតគ្រឿងពេជ្រដែលជាម៉ូតមានតែមួយលើលោក ប្រចាំហាង Chateau Des Gems។ កញ្ញាជាប់ចិត្តជាងគេគឺចិញ្ចៀនដែលនាងបានពាក់ ដោយសារតែចិញ្ចៀនមួយវង់នោះ ជាត្បូង Paraiba ដែលជាត្បូងពេជ្រដ៏មានតម្លៃលាក់ក្នុងស្រទាប់ផែនដី ដែលទើបត្រូវបានគេរកឃើញប្រមាណជា៤០ឆ្នាំចុងក្រោយ៕

 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
Mint Chalida  
Mint Chalida  
 Mint Chalida 
 Mint Chalida 
 Mint Chalida 
 Mint Chalida 
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
 Mint Chalida
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T