រឿន ណាត និង សំណាង អេលីណា ប៉ះគ្នាក្នុងឈុតរ៉ូបតែមួយបែបនេះ លេចធ្លោមិនចាញ់គ្នាទេ

//s5.kh1.co/d4/d4a1ad1184a0da9b337127914121995873214caf.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់ពី កញ្ញា រឿន ណាត និង សំណាង អេលីណា ដែលជា Miss Universe ប្រចាំប្រទេសកម្ពុជាដូចគ្នា ហើយអ្នកទាំងពីរ ប្រកបដោយសមត្ថភាព និងរូបសម្ផស្ស ស្រស់ស្អាតមិនចាញ់គ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះដែរ រវាង Miss Universe ទាំង២រដូវការនេះ មិនត្រឹមតែ មានទំនាក់ទំនងល្អ ក្នុងវិស័យសិល្បៈ ប៉ុណ្ណោះទេ តែ​ សំណាង អេលីណា និង រឿន ណាត បានរាប់អាន និងមើលថែគ្នា ជាមិត្តភក្ដិ​យ៉ាងជិតស្និទ្ធទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះ រឿន ណាត និង សំណាង អេលីណា បានបង្ហាញវត្តមានអញ្ជើញចូលរួមក្នុងកម្មវិធីមួយ ជាមួយនឹងស្ទាយ៍តែងខ្លួន យ៉ាងប្រណីតក្នុងឈុតរ៉ូបវែងពណ៌ស ម៉ូតដូចគ្នាបេះបិទ មើលទៅស័ក្តិសមនឹងឈ្មោះជាបវរកញ្ញាពិតប្រាកដមែន។

ជាមួយគ្នានេះដែរ តារាស្រីទាំងពីរដួងនេះ បានធ្វើឲ្យហ្វេនៗឃើញហើយ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយសម្រស់ដ៏លេចធ្លោ អមដោយស្នាមញញឹមស្រស់ថ្លា មិនចាញ់គ្នានោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 សំណាង អេលីណា
 សំណាង អេលីណា
រឿន ណាត
រឿន ណាត
រឿន ណាត និងសំណាង អេលីណា
រឿន ណាត និងសំណាង អេលីណា
Miss Universe ទាំងពីរដួង ក្នុងឈុតរ៉ូបតែមួយ
Miss Universe ទាំងពីរដួង ក្នុងឈុតរ៉ូបតែមួយ
Miss Universe ទាំងពីរដួង ក្នុងឈុតរ៉ូបតែមួយ
Miss Universe ទាំងពីរដួង ក្នុងឈុតរ៉ូបតែមួយ
រឿន ណាត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T