ច្បាស់ការហើយ! សុន ស្រីពេជ្រ បង្ហាញថ្ងៃមង្គលការច្បាស់លាស់ ក្រោយពីទើបតែថតPre-Wedding ហើយថ្មីៗ

//s5.kh1.co/db/db083252ad52d7b1288f5f4a44d313dad56a6640.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង សុន ស្រីពេជ្រ ដែលជាតារាចម្រៀងស្រី មានទឹកដមសម្លេងពិរោះរណ្ដំ ហាក់ដូចជាមិនសូវលេចមុខ ក្នុងវិស័យសិល្បៈប៉ុន្មានទេ មួយរយៈចុងក្រោយនេះ  ដោយត្រូវរវល់មើលថែកូនស្រី តូចរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី​លេចចេញ រូបភាពលក្ខណៈគ្រួសារ ក្នុងឈុតរ៉ូបវែងពណ៌ស ដូចក្រមុំ ជាមួយនឹងម្ចាស់បេះដូងដ៏សង្ហារ ដែលបង្ហាញថា នាងគ្រោងនឹង ចូលរោងការ ឆាប់ៗនេះហើយ។

ស្រាប់តែ មិនបានប៉ុន្មានផង យោងតាមគណនីហ្វេសប៊ុករបស់ នាយ ធុង ដែលជាតារាកំប្លែង បានបង្ហោះធៀបការមួយសន្លឹក ដែលកូនក្រមុំឈ្មោះ សុន ស្រីពេជ្រ និងកូនកម្លោះឈ្មោះ តិច សុខដា បានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងជ័យនៅ ថ្ងៃទី ២៣ខែតុលា ឆាប់ៗខាងមុខនេះ ផ្ទាល់តែម្ដង។

ដោយឡែក គ្រាន់តែបែកធ្លាយដំណឹងនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ រង់ចាំទន្ទឹងមើលថា តើថ្ងៃពិសេសរបស់ សុន ស្រីពេជ្រ និងស្វាមីជាទីស្រលាញ់ ដែលប្រារព្ធឡើងនៅ វិមានពិភពថ្មីសែនសុខ មានភាពអស្ចារ្យកម្រិតណា៕

 សុន ស្រីពេជ្រ និងស្វាមីជាទីស្រលាញ់
 សុន ស្រីពេជ្រ និងស្វាមីជាទីស្រលាញ់
រូបថតPre-Wedding លក្ខណៈគ្រួសាររបស់ ស្រីពេជ្រ
រូបថតPre-Wedding លក្ខណៈគ្រួសាររបស់ ស្រីពេជ្រ
រូបថតPre-Wedding លក្ខណៈគ្រួសាររបស់ ស្រីពេជ្រ
រូបថតPre-Wedding លក្ខណៈគ្រួសាររបស់ ស្រីពេជ្រ
កូនស្រីរបស់ ស្រីពេជ្រ
កូនស្រីរបស់ ស្រីពេជ្រ
ធៀបការរបស់ ស្រីពេជ្រ និងស្វាមី
ធៀបការរបស់ ស្រីពេជ្រ និងស្វាមី
សុន ស្រីពេជ្រ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T