ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester ទាំងពីរនេះ កំពុងប្រជែងគ្នាដណ្ដើមយកកីឡាករឆ្នើម១រូបរបស់ Benfica

//s4.kh1.co/ce/ce4834b5a568bfa7d180c907301de31677cadb75.jpg
កីទ្បា

 ១១-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ យោងតាម Mirror Sport បានអោយដឹងថាក្រុមមេឃខៀវ Manchester City បានចូលរួមប្រជែងជាមួយក្លិបជិតខាងខ្លួនគឺក្លិបបិសាចក្រហម Manchester United ដើម្បីចុះហត្ថលេខាយកខ្សែការពារវ័យក្មេងឆ្នើមប្រចាំទ្វីបអឺរ៉ុបរបស់ក្លិប ​Benfica គឺកីឡាករ Ruben Dias

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ruben Dias លេងអោយជម្រើសជាតិព័រទុយហ្កាល់
  កីឡាករ Ruben Dias លេងអោយជម្រើសជាតិព័រទុយហ្កាល់

ប្រភពដដែលបានបន្តអោយដឹងទៀតថាលោក Pep Guardiola ពិតជាចង់បានខ្សែការពារវ័យក្មេងរបស់ Benfica រូបនេះណាស់ក្នុងខែមករាខាងមុខនេះដើម្បីពង្រឹងតំបន់ការពារក្នុងក្រុមរបស់លោកបន្ទាប់ពីបាត់បង់កីឡាករ Aymeric Laporte និង John Stone ដោយសាររបួស។

បច្ចុប្បន្ននេះលោក Pep Guardiola បានប្រើប្រាស់ខ្សែបម្រើកណ្ដាលកីឡាករ Fernandinho អោយមកលេងជាខ្សែការពារកណ្ដាលចាប់ដៃគូជាមួយនឹងកីឡាករ Nicolas Otamendi ដោយសារតែក្រុមរបស់លោកបាត់បង់កម្លាំងនៅតំបន់ការពារច្រើន។

ដោយសារតែកង្វះខ្សែការពារធ្វើអោយក្រុមការពារជើងឯកមួយនេះពិបាកក្នុងការប្រជែងពានជាមួយនឹងក្រុម Liverpool ដោយចាញ់ពិន្ទុ Liverpool រហូតដល់ទៅ៨ពិន្ទុឯណោះ។

កីឡាករ Ruben Dias របស់ក្លិប Benfica
កីឡាករ Ruben Dias របស់ក្លិប Benfica

The Mirror Sport បានបន្តអោយដឹងទៀតថាកុងត្រារបស់កីឡាករវ័យ២៤ឆ្នាំរូបនេះជាមួយនឹងក្រុម ​Benfica នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៤ឯណោះជាមួយនឹងតម្លៃទិញផ្ដាច់កុងត្រា ៥៩លានផោន (ឬ៧៣,៤លានដុល្លារអាមេរិក) ប៉ុន្តែក្លិប Benfica កំពុងធ្វើការពន្យាទៅលើកិច្ចសន្យារបស់កីឡាករ Dias បន្ថែមទៀតដើម្បីបង្កើនតម្លៃទិញផ្ដាច់កុងត្រារហូតដល់ទៅ ៧៩លានផោន (ឬ ៩៨,៤លានដុល្លារអាមេរិក) ៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T