នៅស្ងៀមក៏បានលុយដែរ! G-Dragon ផ្អាកសិល្បៈជាងមួយឆ្នាំ ទៅហាត់ទាហានក្តី ក៏លោកនៅតែអាចរកចំណូលបានរាប់លានដុល្លារ (មានវីដេអូ)

//s4.kh1.co/fa/faf53475cd99d669ea1230b3d7ea76653dbd7ecf.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះក្នុងកម្មវិធី Mnet “TMI News” ភាគទី៩ បានចេញផ្សាយអត្ថបទទាក់ទងនឹងសមាជិកក្រុម BigBang លោក G-Dragon ដែលអាចរកចំណូលបានយ៉ាងច្រើន បើទោះជាខ្លួនបានផ្អាកពីសិល្បៈដើម្បីហ្វឹកហាត់ទាហានក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកលើព័ត៌មាននេះ បានចុះផ្សាយទាក់ទងនឹងតារាចម្រៀងដែលរកចំណូលបានពីបទ Copyright ដែលមានន័យថាម្ចាស់កម្មសិទ្ធិបទចម្រៀង។ ក្នុងនោះដែរ ក្នុងតារាងតារាដែលរកចំណូលបានច្រើនជាងគេ គឺលោក G-Dragon សមាជិកក្រុម BigBang ជាមួយបទចម្រៀងដែលនៅក្រោមកម្មសិទ្ធិឈ្មោះរបស់លោកចំនូន ១៧៣ បទ។

ទាំងនេះមិនមែនជាអាថ៌កំបាំងនោះទេ ព្រោះថាលោក G-Dragon គឺជាតារាចម្រៀងល្បីមានជំនាញច្រើន ដោយមិនត្រឹមតែជាតារាចម្រៀង លោកក៏អាចធ្វើជាអ្នកផលិតបទចម្រៀង សម្រាប់តារាដទៃបានថែមទៀតផង។

គួររម្លឹកដែរថា បើតាមការបញ្ជាក់របស់ព័ត៌មាននោះ បានឲ្យដឹងថា លោក G-Dragon អាចរកចំណូលបានជាង ១.១៧ លានដុល្លារអាមេរិក ពីបទចម្រៀងក្រោមកម្មសិទ្ធិរបស់លោកទាំងនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

G-Dragon
G-Dragon
G-Dragon កាលពីតូច
G-Dragon កាលពីតូច
G-Dragon ក្នុងព័ត៌មាន
G-Dragon ក្នុងព័ត៌មាន
G-Dragon ពេលហ្វឹកហាត់ទាហាន
G-Dragon ពេលហ្វឹកហាត់ទាហាន
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T