មានអាយដលអ្នកអត់? ប្រភេទទម្រង់ច្រមុះតារានេះហើយ ដែលគ្រូពេទ្យថា ស្អាត និងត្រូវចិត្តនារីៗខ្លាំង

//s4.kh1.co/38/388982b98975a8798934ca05abadf5df8e5a6108.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើទោះបីជា ច្រមុះជាចំណែកតូចមួយ តែបើសិនបើអ្នក មានច្រមុះស្រួចទៀតនោះ ក៏កាន់តែធ្វើឲ្យ អ្នកមានភាពទាក់ទាញ និងមានមន្តស្នេហ៍លើសដើមផងដែរ។ ជាពិសេស ប្រភេទទម្រង់ច្រមុះស្អាត មិនមែនឲ្យតែខ្ពស់ ស្រួច គេហៅថាស្អាតទេ ជួនកាល ខ្ទង់ច្រមុះ បែបក្តោង ឬស្រួចចុងបន្តិច ក៏មើលឃើញទាក់ទាញដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនិយាយរឿងច្រមុះនេះដែរ សម្រាប់គ្រូពេទ្យនៅកូរ៉េភាគច្រើន តែងតែគិតថា តារាស្រីមួយចំនួន មានប្រភេទទម្រង់ច្រមុះស្អាត ហើយក៏ជាប្រភេទច្រមុះ ដែលមនុស្សស្រីភាគច្រើន ចង់កែសម្ផស្សតាមពួកគេផងដែរ។

ចង់ដឹងថា មានតារាណាខ្លះ តាមដានទាំងអស់គ្នា៖

១) Jessica៖ ប្រភេទទម្រង់ច្រមុះរប​ស់នាង គេហៅ ច្រមុះវែង និងស្រួចខាងចុង ហើយពិតជាសាកសមនឹងទម្រង់មុខវែង របស់នាងខ្លាំងណាស់។

 Jessica
 Jessica

២)  TAEYEON ៖ ច្រមុះរបស់ស្រីស្អាតរូបនេះ ជាប្រភេទត្រង់ដែលចាប់ពីក្បាល ដល់កែវភ្នែក ហើយខ្ពស់ស្អាតទៀតផង។ ដោយសារតែទម្រង់ច្រមុះដ៏ទាក់ទាញនេះហើយ បានធ្វើឲ្យ លើកសម្រស់របស់នាង បានមួយផ្នែកផងដែរ។

TAEYEON
TAEYEON

៣) Yoona ៖ ច្រមុះរបស់អាយដល ត្រូវគេចាត់ទុកថា ជាប្រភេទច្រមុះ បែប Barbie Line ដែលមើលទៅ សាមញ្ញ ធម្មជាតិ តែឃើញវ័យក្មេងខ្លាំង។ ជាពិសេស ទម្រង់ច្រមុះរបស់នាង ទោះបីជាមនុស្សស្រី ចង់កែតាមនាង ក៏វាមិនមែនស្រួលធ្វើនោះដែរ។

Yoona
Yoona

៤) Suzy៖ ប្រភេទច្រមុះ របស់នាង គេហៅថា ច្រមុះតំណក់ទឹក ដែលពីខាងលើខ្ពស់ ហើយមកចុងច្រមុះ ដូចជាតំណក់ទឹកខ្លាំង ហើយក៏អាចនិយាយបានថា ជាប្រភេទច្រមុះ កម្រផងដែរ ដែលមានបែបនេះ។

Suzy
Suzy

៥) IRENE ៖ គ្មានអ្នកណាដែលឃើញIRENE​ហើយ មិនស្រលាញ់ច្រមុះរបស់នាងនោះទេ ដែលប្រភេទច្រមុះរបស់នាង ជាទម្រង់ច្រមុះស្រួច តាំងពីលើ ដល់ចុងច្រមុះតែម្តង។

IRENE
IRENE
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T