Thai Vietjet បើកផ្លូវ​ហោះ​ហើរ​ថ្មី ទៅកាន់ Udon Thani ពី​បាង​កក និង​​ពី​ឈាង​រ៉ៃ ដោយ​ផ្តល់​សំបុត្រ​មាន​តម្លៃ​ពី ០ ដុល្លា​ច្រើន​ជាង​១ម៉ឺន​សន្លឹក!

//s6.kh1.co/e9/e9f38113b9f5176dcd41c5e8b60f54b15c63282e.jpg
សង្គម

 ១០-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំ​ពេញ៖ ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet បានប្រកាស​ពីការ​បើក​ផ្លូវ​​ហោះ​ហើរ​ដោយ​ផ្ទាល់​ថ្មី​ចុងក្រោយ​បំផុត​​របស់​ខ្លួន​ ដែលភ្ជាប់​​រវាង Udon Thani (ឧត្តុង្គ​ថានី) ដែល​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ដ៏​ធំបំផុតនៅ​តំបន់​ភាគ​ឦសាន​ប្រទេស​ថៃ ជា​មួយ​នឹង​ទីក្រុង​បាង​កក (អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ) និង​ទីក្រុង​ឈាង​រ៉ៃ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet

ដើម្បី​អប​​អរ​ដល់​ការ​​​បើកផ្លូវ​ហោះហើរ​ថ្មី​​ទាំង​នេះ សំបុត្រ​ហោះ​ហើរ​បែប​សន្សំ​សំ​ចៃ​បំផុត​​ច្រើន​ជាង​ ១​ម៉ឺន​សន្លឹក ដែល​មាន​តម្លៃ​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក នឹង​ត្រូវ​ផ្តល់​ឲ្យ​អំឡុង​​នៃ​ប្រូមូ៉​សិន​ដ៏ពិសេស​ដែល​​មាន​រយៈ​ពេល​១០​ថ្ងៃ​មួយ​នេះ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ចន្លោះ​ម៉ោង​ ១២ ថ្ងៃ​ត្រង់ និង​​ម៉ោង ២ រសៀល តាម​រយៈ​គេ​ហ​ទំ​ព័រ www.vietjetair.com និង​កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ Vietjet Air​។

នេះ​គឺ​ជា​ឱកាស​ដ៏ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​កក់​សំបុត្រ​​​​របស់​លោក​អ្នក​ក្នុង​​ប្រូមូ៉​សិននេះ សម្រាប់​ការ​ហោះហើរ​ចាប់​ពីថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ និង​​រីក​រាយក្នុង​ការ​ធ្វើ​ដំណើរ​​​រំ​ភើប​ទៅកាន់​គៅល​ដៅ​ថ្មី​ៗ​ជាច្រើន អំឡុង​ពេល​​ការ​​នៃ​ដំណើរ​កម្សាន្ត​របស់​លោក​​អ្នកទៅកាន់​ប្រទេស​ថៃ​។

  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet

សំបុត្រ​ហោះហើរ​ទាំង​នោះ មាន​សុពល​ភាព​សម្រាប់​រាល់​ផ្លូវ​ហោះ​ហើរ​ទាំង​អស់​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Thai Vietjet ពី​ទី​ក្រុង​បាង​កក (អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ) ទៅកាន់​ទីក្រុង Dalat និង Da Nang (ប្រទេស​វៀតណាម) ទីក្រុង​ Taichung (តៃ​វ៉ាន់) និង​រាល់​ផ្លូវ​ហោះហើរ​​ក្នុងស្រុក​របស់​ថៃ​ទាំង​អស់ ពី​ទីក្រុង​បាង​កក (សុវណ្ណ​ភូមិ) ទៅកាន់​ទីក្រុងឈាង​ម៉ៃ ​ឈាង​រ៉ៃ ភូកេត ក្រាប៊ី Udon Thani ឬ ភូកេត-ឈាង​រ៉ៃ និង​ Udon Thani-ឈាង​រ៉ៃ។

លោក​អ្នក​ក៏​អាច​ទិញ​សំបុត្រហោះហើរ​របស់​លោក​អ្នក​បាន​នៅលើបណ្តាញ​សង្គម Facebook តាម​រយៈ https://www.facebook.com/VietjetCambodia/ ផងដែរ ដោយ​គ្រាន់​តែ​ចុច​ត្រង់ប្រអប់​ដែល​សរសេរថា «Booking»។ ការ​ទូទាត់​ផ្សេង​ៗ​អាច​​ធ្វើ​បាន​យ៉ាង​ងាយ​ស្រួល​ជាមួយនឹង​កាត ឥណ​ពន្ធ និង​​ឥណ​ទាន ​អន្តរ​ជាតិ​។

អ្នក​ដំណើរ​ទាំង​​អស់នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ឆាប់​ៗនេះ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ ឧដន់ ថានី ពីទីក្រុង​បាង​កក និង​ពី​ទីក្រុង​​ឈាង​រ៉ៃ ដោយ​ចំណាយ​ពេល​ហោះ​​ហើរ​ត្រឹម​តែ​១​ម៉ោង​ប៉ុណ្ណោះ​។ ផ្លូវ​ហោះ​ហើរ​រវាង​ទីក្រុង​បាង​កក (សុវណ្ណ​ភូមិ)-Udon Thani នឹង​ប្រតិ​បត្តិ​​ការហោះហើរ​​ប្រចាំ​ថ្ងៃ ចាប់​ពីថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ត​ទៅ​។ ផ្លូវ​ហោះ​ហើរ​រវាង​ទីក្រុង​ឈាង​រ៉ៃ និង​ Udon Thani នឹង​ប្រតិ​បត្តិ​ការ​ហោះហើរ​រយៈពេល​៣ថ្ងៃ​ក្នុង​១​សប្តាហ៍ ពោល​គឺ​រៀង​រាល់​ថ្ងៃ​អង្គារ ថ្ងៃព្រហស្បតិ៍ និង​ថ្ងៃ​អាទិត្យ ចាប់​ពី​​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet

Udon Thani ដែល​ជា​ខេត្ត​នៅ​ភាគ​ឦសាន ដោយ​មាន​ទំហំ​ផ្ទៃ​ដៃ​ ១១,៧៣០​ គីឡូម៉ែត្រ​កា​រ៉េ គឺ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ទី​១​នៃ​​តំបន់​ភាគ​ឦសាន ប្រទេស​ថៃ ដោយ​មាន​អត្រា​ប្រជា​ជន​ដ៏ច្រើន​។ ទីក្រុង​​របស់​​ខេត្ត​នេះ និង​តំបន់​ជុំ​វិញ​នោះ​ មាន​​កន្លែង​ដ៏​គួរ​​ឲ្យ​ទាក់​ទាញ និង​ចាប់​អារម្មណ៍​ជាច្រើន​។

ការ​បើកផ្លូវ​ហោះ​ហើរ​ថ្មី​ទាំង​២​នេះ មិន​ត្រឹម​តែ​​ពង្រីក​បណ្តាញ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet រវាង​ប្រទេស​វៀត​ណាម និង​ថៃប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​ភ្ជាប់​តំបន់​នេះជា​​មួយ​នឹង​ការ​ប្តូរ​ជើង​ហោះ​ហើរ​ពី​ទីក្រុង​ហា​ណូយ និង​ហូ​ជី​មិញដែល​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ដោយ​ងាយ​ពី​ប្រទេស​កម្ពុជា ដើម្បី​​​នាំ​យក​ឱកាស​​ធ្វើ​ដំណើរ​​ក្នុង​តម្លៃ​ទាប​ជាច្រើន​បន្ថែម​ទៀត​សម្រាប់​​គ្រប់​គ្នា​។

  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet

ក្រុម​​ហ៊ុន​អាកាស​ចរណ៍​ Vietjet តែង​តែ​ផ្តល់​ជូន​នូវ​សកម្ម​ភាព​កមក្សាន្ត​ដ៏​រស់​រវើក និង​​កម្ម​​វិធី​ប្រូមូ៉សិន​ដ៏រំភើប​ជាច្រើន​។ ជា​ពិសេស​ក្នុង​រដូវ​​បុណ្យ​ទាន ក្រុមហ៊ុន​អាកាស​ចរណ៍​មួយនេះ តែង​តែ​​បង្កើត​ការ​ហោះ​ហើរ​ដ៏​រំភើប និង​គួរ​​ឲ្យ​​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ដំណើរ តាម​រយៈ​ការ​បង្កើត​សកម្មភាព​ដ៏​រីក​រាយ រួម​ជា​មួយ​នឹង​ការ​ផ្តល់​ជូន​សេវា​ប្រកប​ដោយ​គុណភាព​នៅ​លើ​យន្ត​ថ្មី និង​ទំនើបជាមួយ​នឹង​​កៅអី​អង្គុយ​ដ៏​មាន​ផា​សុកភាព អាហារ​ឈ្ងុយ​ឆ្ងាញ់​ក្តៅ​ៗ បុគ្គ​លិក​ដ៏​រួស​រាយ​រាក់​ទាក់ និង​សេវា​បំពេញ​តាម​តម្រូវ​ការ​ជាច្រើន​ទៀត​។

  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet
  ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Vietjet

(*) មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ
(**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅកាន់ www.vietjetair.com 

ទំនាក់​ទំនង​ព័ត៌​មាន:
លេខ​ទូរ​ស័ព្ទ៖ +855 93 32 42 83
លេខ​ទូរ​ស័ព្ទ៖ +84 932 775 066៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T