ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នៅភោជនីយដ្ឋាន Friend House ដោយបានទទួលការចូលរួមពីសំណាក់មិត្តយុវវ័យយ៉ាងច្រើនកុះករ។

កម្មវិធីអបអរសាទរការប្រកួតប្រជែង ក្នុងកម្មវិធី ABC Lions of Fashion បានចាប់ផ្តើមតាំងពីប្រហែលជាម៉ោង៧​យប់ រហូតដល់ម៉ោង១១យប់ ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងដ៏ល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ដួង វីរៈសិទ្ធិ និងពិធីការិនីដ៏ស្រស់ស្អាតអ្នកនាង សុខ សោម៉ាវត្តី

លោកដួង វីរៈសិទ្ធិ 

បេក្ខនារីទាំង១០រូប ក្នុងសម្លៀកបំពាក់ដែលច្នៃម៉ូតដោយ យុន រតនៈ ហើយជាបេក្ខនារី ដែលកំពុងតែប្រលងដើម្បីដណ្តើមជ័យលាភីក្នុងកម្មវិធីប្រកួតបង្ហាញម៉ូត ABC Lions of Fashion  បានដើរបង្ហាញម៉ូត ជាមួយក្រុមបង្ហាញម៉ូតដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។

កម្មវិធីពិសេសនេះ រៀបចំក្នុងគោលបំណងដើម្បីឧទ្ទេសនាមបេក្ខជន បេក្ខនារី ផ្នែកបង្ហាញម៉ូតចំនួន១០នាក់ ជាពិសេសអំពាវអំនាវឲ្យអតិថិជន និងសាធារណជនចូលរួមបោះឆ្នោត ឬ Vote គាំទ្របេក្ខជនបេក្ខនារី ដែលពួកគេពេញចិត្តតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត https://www.facebook.com/ABC.ExtraStoutCambodia/

កម្មវិធី ABC Lions of Fashion

កម្មវិធី ABC Lions of Fashion គឺជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលជាតារាទើបតែរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដោយសហការជាមួយស្ថាប័ន ដែលឈានមុខគេនៅក្នុងឧស្សាហកម្មច្នៃម៉ូតរបស់កម្ពុជា គឺទស្សនាវដ្តី សូ​វរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា និង Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ។

កម្មវិធី ABC Lions of Fashion

កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំងផ្សេងៗនៅក្នុងទីក្រុងរហូតដល់ខែតុលា។ រាល់សន្លឹកឆ្នោត ដែលបានប្រមូលក្នុងអំឡុងពេលកម្មវិធីពិសេសនេះ នឹងត្រូវបានយកមកបូកសរុប ហើយបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតដែលទទួលបានការគាំទ្រច្រើនគេនឹងឈ្នះជ័យលាភី។

សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្របេក្ខជនបេក្ខនារីរបស់យើងក្នុងកម្មវិធី ABC Lions of Fashion

កម្មវិធី ABC Lions of Fashion
លោកដួង វីរៈសិទ្ធិ 

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]