សមនឹងឈ្មោះជា អ្នកម្ដាយសម័យថ្មីមែន! ស្រីលាភ ពូកែរកនឹកតុបតែងខ្លួន ឲ្យកូនស្រី បានCuteណាស់!

//s4.kh1.co/33/33edfe7a47ebba7a31a28c8e4a7bc6a97c74381b.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី រ៉ូ ចាន់ដារ៉ា ហៅក្រៅ ស្រីលាភ បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ ចាប់អារម្មណ៍ជាមួយជីវិតគ្រួសារ ដែលពោរពេញដោយ សេចក្ដីសុខរបស់នាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ស្រីលាភ និងស្វាមី កាន់តែមានភាពផ្អែមល្ហែម បន្ទាប់ពី ទទួលបានចំណងដៃ កូនស្រីដំបូងមួយរូប មាមុខមាត់ស្អាត គួរឲ្យខ្នាញ់ មិនចាញ់លោកប៉ា អ្នកម៉ាក់ទេ។ ក្រៅពីនេះ ស្រីលាភ ពិតជាសាកសម នឹងឈ្មោះជា អ្នកម្ដាយសម័យថ្មី មែនតាមរយៈ ការចេះមើលថែកូនបានល្អ ជាពិសេសចេះតុបតែងខ្លួន ឲ្យកូនស្រីដែលទើបតែ កើតបានប៉ុន្មានខែ មើលទៅឃ្យូតណាស់។

ជាក់ស្ដែង តាមរយៈរូបថតប៉ុន្មានសន្លឹក ក្នុងបណ្ដាញសង្គមផ្ទាល់ របស់តារាស្រីរូបនេះ តែងតែបង្ហោះរូបភាពជាច្រើន សន្លឹករបស់កូនស្រី ក្នុងឈុតសម្លៀកបំពាក់បែបចម្រុះពណ៌ មានម៉ូតទាន់សម័យ និងប្លែកភ្នែក គួរឲ្យស្រលាញ់តែម្ដង។

ជាមួយគ្នានេះដែរ ប្រិយមិត្តទាំងអស់សុទ្ធសឹងតែ សរសើរមិនដាច់ពីមាត់ អំពីមុខមាត់កូនស្រីរបស់នាង ថាពិតជាស្រស់ស្អាត និងគួរឲ្យក្នាញ់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

គ្រួសាររបស់ ស្រីលាភ
គ្រួសាររបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
កូនស្រីរបស់ ស្រីលាភ
រ៉ូ ចាន់ដារ៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T