ភ្នំពេញ៖ ក្ដៅៗតែម្តងមិនឲ្យលោកអ្នកទន្ទឹងរងចាំយូរ ទើបតែប្រកាសពីប៉ុន្មានថ្ងៃមុនថានឹងមានការមកដល់សមាជិកនៃត្រកូល Y ម៉ូឌែលស្មាតហ្វូន vivo  Y12 ជំនាន់ទី2 ដែលត្រូវបានបូកបន្ថែមមកជាមួយនឹងទំហំ Ram 3GB និង Rom 64GB។​ បង្ហាញមកជាមួយជម្រើសពីរពណ៌ដដែលគឺ Aqua Blue Burgundy Red ហើយត្រូវបានប្រកាសនៅក្នុងតម្លៃ $169 ពេលនេះមានវត្តមានដាក់លក់នៅលើទីផ្សារហើយ។

  ស្មាតហ្វូន vivo  Y12 ជំនាន់ទី2  

តោះនៅចាំអីទៀត ចំពោះអ្នកដែលកំពុងតែស្វែងរកនៅស្មាតហ្វូនដែលមានតម្លៃសមរម្យ មានរូបរាងស្អាត មានបច្ចេកវិទ្យាទំនើប មានគុណសម្បត្តិច្រើន ស្មាតហ្វូន vivo Y12 ជា​ជម្រើសដ៏ល្អសម្រាប់អ្នក។

ដោយស្មាតហ្វូន Y12 នេះវាត្រូវបានបំពាក់មកជាមួយនឹង៖

- អេក្រង់ទំហំ 6.35 អ៊ីញ Halo Fullview™Display ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1544 HD+ លាតសន្ធឹងប្រមាណ 89% នៃផ្ទៃខាងមុខ

- ប្រើបន្ទះឈីប MT6762 . CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz

- មានរ៉េម 3GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB

- មានទំហំថ្មធំ 5000 mAh 

  ស្មាតហ្វូន vivo Y12 ជំនាន់ទី2  

- ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9 

- មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយបីគ្រាប់ (13MP + 8MP + 2MP) 

- អាចប្រើស៊ីមកាតបានពីរ

- មានពីរពណ៌ Aqua Blue / Burgundy Red 

- មានមុខងារ Face Unlock + Finger Print សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ទៅលើស្មាតហ្វូន vivo Y12 Ram 3GB & Rom 64GB នេះ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេសដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនស្មាតហ្វូន vivo៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]