ទោះបីជាចាកឆ្ងាយ ពីសិល្បៈរៀងៗខ្លួនក៏ដោយ តែ កែវ វាសនា និង មាស សាលី នៅតែរក្សាទំនាក់ទំនងល្អដដែល

//s5.kh1.co/7c/7c033c087937c6319232706ec7e691968fae9906.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ស្គាល់ពីតារាចម្រៀងប្រុសលោក មាស សាលី ដែលជាម្ចាស់បទ«អង្គរក្សបេះដូង» ក្នុងអំឡុងឆ្នាំ២០០៨ ទទួលបានការគាំទ្រខ្លាំងមែនទែន ទៅលើការបកស្រាយបទចម្រៀងរបស់លោក។
 បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះលោក មាស សាលី បានចាកពីវីថីសិល្បៈផ្អែកចម្រៀងក៏ពិតមែន តែមានបណ្ដាអ្នកគាំទ្រជាច្រើនតែងនឹករលឹកពីទេពកោសល្យ និងសមត្ថភាពរបស់ខ្លួន ខ្លាំងដដែល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គេក៏សង្កេតឃើញមានការចាប់អារម្មណ៍ខ្លាំងក្រោយពីបានឃើញគណនីហ្វេសប៊ុកផ្លូវការរបស់លោក មាស សាលី បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងសកម្មភាពទទួលអាហាថ្ងៃត្រង់ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិចាស់ៗ មើលទៅពិតជាមានក្ដីសុខខ្លាំងតែម្ដង។
 លើសពីនេះទៅទៀតនោះគេ ក៏សង្កេតឃើញមានវត្តមានមិត្តរួមទ្រនំចាស់ លោក កែវ វាសនា បានចូលរួមផងដែរ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងទំនាក់ទំនងរបស់ពួកគេ នៅតែមានភាពល្អប្រសើរខ្លាំងដដែល ទោះបីជាលោក មាស សាលី និងតារាចម្រៀងប្រុសលោក កែវ វាសនា មានភាពមមាញឹកខ្លាំងរៀងៗខ្លួនក៏ដោយ។
 ទាំងអស់នេះ ស្ដែងឲ្យឃើញថា លោក កែវ វាសនា និងលោក មាស សាលី នៅតែមានការរាប់អានគ្នា ជិតស្និទ្ធដដែលធ្វើឲ្យបណ្ដាប្រិយមិត្តលាន់មាត់សរសើរ ទៅលើពួកគេគ្រប់គ្នាតែម្ដង ក្រោយបានឃើញបែបនេះ៕
 តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

កែវ វាសនា 
កែវ វាសនា 
កែវ វាសនា 
កែវ វាសនា 
មាស សាលី 
មាស សាលី 
មាស សាលី 
មាស សាលី 
មាស សាលី 
មាស សាលី 
មាស សាលី និងមិត្តភ័ក្ក 
មាស សាលី និងមិត្តភ័ក្ក 
មាស សាលី និង កែវ វាសនា 
មាស សាលី និង កែវ វាសនា 
កែវ វាសនាមាស សាលី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T