មកទៀតហើយ OPPO ចាប់ដៃគូជាមួយ League of Legend កក្រើកសៃវៀន E Sport!

//s4.kh1.co/6d/6d69cc6dde7149b4b24ed126c2146bfc643bc5d0.jpg
បច្ចេកវិទ្យា

 ០៩-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់មានសន្ទុះគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក រហូតទទួលបានចំណាត់ថ្នាក់ល្អជាសកល និង ឈរលើលេខរៀងទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ (របាយការណ៍ Canalys ចុះផ្សាយខែសីហា ឆមាសទី2 ឆ្នាំ 2019)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO

បច្ចុប្បន្ន OPPO បានខិតខំប្រឹងប្រែងសិក្សាស្វែងរកនូវរបកគំហើញថ្មីៗ និងកែច្នៃនូវផលិតផលថ្មីជូនដល់អ្នកប្រើប្រាស់របស់ពួកគេ និងពញាក់អារម្មណ៍អ្នកគាំទ្រស្ទើរតែមិនគួរឲ្យជឿ ជាក់ស្តែងដូចជាម៉ូឌែលកូនកាត់ថ្មី ដែលបានច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series រួចធ្វើការ upgrade ទាំង Hardware និង Software ដើម្បីបង្កើតនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿង គឺ OPPO Reno 2F ដែលមានរូបរាងស្រដៀងគ្នាទៅនឹង Reno 2 ដែរ។

ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO

OPPO Reno 2 ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបលេចធ្លោជាងមុន ជាមួយនឹងអេក្រង់ AMOLED លាតពេញ ដែលការពារភ្នែក បំពាក់កាមេរ៉ាក្រោយបួន ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូ គ្មានរំញ័រស្ទើរតែស្មើ “0” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបបែបម៉ាក្រូ (ដែលអាច Focus ថតរូបជិតបាន មិនចាំបាច់ដើរថយក្រោយ) ថតរូបបែបទូលាយ ថតរូប Zoom និងថតរូបបែប         សខ្មៅ។ ជាពិសេសលោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូនៃកាមេរ៉ា មុខក្រោយ (Video Bokeh)  ដែលមានផ្ទៃព្រាលៗ ឬ (Blur Background) និងកម្មវិធី Edit Video របស់​ OPPO Reno 2 មកស្រាប់តែម្តង ។

ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់គឺ OPPO ប្រកាសផ្តល់រង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno 2F ចំនួន 10 គ្រឿងដល់អ្នកគាំទ្រណាដែលកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង​ OPPO Reno 2F ដោយមិនចាំបាច់ខ្វល់ពីតម្លៃក្នុងរយៈពេល 10 ថ្ងៃគឺ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 នៅប្រទេសកម្ពុជា។

បើក្រឡេកមកមើលលើឆាកអន្តរជាតិឯណេះវិញ OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេរបស់ពិភពលោក ដែលបានចាប់ដៃគូជាមួយនឹង League of Legends of E sportsThe Riot Games របស់ League of Legends Esports នឹងត្រូវបានផ្តាច់មុខដោយក្រុមហ៊ុន OPPO។ ហ្គេម Summoners នឹងរកឃើញនូវឈ្មោះម៉ាកយីហោ OPPO នៅក្នុងព្រឹត្តិការណ៍ប្រកួតចំនួន3 របស់ LoL (League of Legends) ដែលមានឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship ។ ភាពជាដៃគូនេះ បានចាប់ផ្តើមពីថ្ងៃទី2 ខែតុលាកន្លងទៅ ដែលជាថ្ងៃដំបូងបំផុតនៃព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019 នេះ។

  ព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019
  ព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019
  ព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019
  ព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019

ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO នឹងក្លាយជាក្រុមហ៊ុនមួយដែលនឹងមានវត្តមានក្នុងការផ្តល់នូវរង្វាន់ Most Valuable Player (MVP) Award នៅក្នុងស្តង់របស់ MSI និង World Championship ។ សម្រាប់ក្រុមហ៊ុន OPPO ក៏នឹងមានក្រុម cosplay និងវីដេអូ behind-the-scenes រួមជាមួយនឹងកម្មវិធី Welcome to the Rift series សម្រាប់ព្រឹត្តិការណ៍នេះផងដែរ ដើម្បីអបអរចំពោះបេក្ខភាពក្រកួតនោះ។

ក្រៅពីការបង្ហាញវត្តមាននៅទីនេះ ក្រុមហ៊ុន OPPO ក៏នឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្តល់ឲ្យអ្នកគាំទ្រជាច្រើននឹងមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំង ៣ របស់ LoL នេះ។ សម្រាប់ភាពជាដៃគូនៃកីឡាអេឡិចត្រូនិច E sports របស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺជាការបោះជំហានដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនទាំងពីរនេះ នេះបើតាមការបញ្ជាក់របស់លោក Brian Shen ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន OPPO Global។

លោក Shen បាននិយាយថា ការបោះជំហានដ៏ធំសម្រាប់ក្រុមហ៊ុន Riot និង OPPO ក្នុងភាពជាដៃគូនេះគឺជាឱកាសឱ្យយើងធ្វើការបន្ត និងពង្រឹងទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងក្រុមយុវជនជំនាន់ថ្មីដែលនឹងចូលរួមជាមួយគ្នាដើម្បីអបអរសាទរជ័យជំនះនៅក្នុងការប្រកួតនីមួយៗនោះ។ ភាពជាដៃគូជាមួយរវាង League of Legends E sports និង OPPO គឺមានរយៈពេល 5 ឆ្នាំ ដែលគិតចាប់ពីឆ្នំា2019 នេះ រហូតដល់ទៅឆ្នាំ2024។

ដូច្នេះវាមានន័យថា OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ ដែលបានយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីត្រូវការរបស់អតិថិជន និងខិតខំច្នៃប្រឌិតខ្លាំងផ្នែកបច្ចេកវិទ្យាទំនើបៗថ្មីៗ។ យើងនឹងរង់ចាំមើលបន្តថា តើក្រុមហ៊ុនស្មាតហ្វូនមួយនេះ នឹងមានអ្វីសម្រាប់អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T