ពុទ្ធោ! ក្មេងប្រុសម្នាក់ ត្រូវបានឪពុកម្ដាយចាប់ឃុំក្នុងទ្រុងមាន់ ព្រោះតែចេញទៅធ្វើការ គ្មានពេលមើលថែ

//s5.kh1.co/76/76a2dd7ddc4d1456479d6f8a8d8db9f4b4fc9fe6.jpg
សង្គម

 ០៩-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ប្ដីប្រពន្ធមួយគូ ចាប់ឃុំកូនប្រុសឲ្យនៅក្នុងទ្រុងមាន់ ព្រោះតែចេញទៅធ្វើការ គ្មានពេលសម្រាប់មើលថែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងប្រុសនោះមានឈ្មោះថា Efendi អាយុ១២ឆ្នាំ គឺជាក្មេងម្នាក់ដែលមានសតិមិនប្រក្រតីនិងមិនអាចដើរឬនិយាយ តាំងពីអាយុ៣ឆ្នាំមកម៉្លេះ។ ជារៀងរាល់ថ្ងៃ មុនពេលចេញទៅធ្វើការ ឪពុកម្ដាយរបស់គេ តែងតែចាប់គេដាក់ចូលទៅក្នុងទ្រុងមាន់រួចចាក់សោរឲ្យនៅក្នុងនោះ។ ទ្រុងមាន់គឺមានទំហំ១ម៉ែត្រកន្លះបួនជ្រុង ដែលសង់ឡើងពីឈើនិងឬស្សី។

ឪពុកម្ដាយរបស់ក្មេងប្រុសបានឲ្យដឹងថា ដំបូងឡើយ ពួកគេបានទុកកូនប្រុសឲ្យនៅក្នុងផ្ទះធម្មតា នៅពេលដែលពួកគេត្រូវចេញទៅធ្វើស្រែចំការ។ ប៉ុន្ដែកូនប្រុសរបស់គេ តែងតែលូនចេញមកក្រៅដើម្បីរើសបាយគោ សំបកផ្លែឈើ ស្លឹកឈើ និងផ្កាជាដើម យកទៅបរិភោគ។ មានថ្ងៃមួយ Efendi បានបាត់ចេញពីផ្ទះ ពួកគេបាននាំគ្នាដើររក ទើបប្រទះឃើញនៅមាត់ទន្លេ។ ចាប់តាំងពីថ្ងៃនោះមក ពួកគេបានបង្ខំចិត្តចាក់សោរកូនប្រុសឲ្យនៅក្នុងទ្រុងមាន់ ចៀសវាងមានគ្រោះថ្នាក់។

បុរសជាឪពុកបាននិយាយថា៖

«ពួកខ្ញុំអាណិតកូនប្រុសខ្លាំងណាស់ ប៉ុន្ដែនេះជាកម្មពាររបស់ពួកខ្ញុំ។ ខ្ញុំនិងប្រពន្ធត្រូវធ្វើស្រែចំការដើម្បីបានប្រាក់ចិញ្ចឹមជីវិត។»

ស្ត្រីជាម្ដាយបានបន្ថែមថា៖

«ខ្ញុំក៏ធ្លាប់យកកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យម្ដងដែរ ដោយជីវភាពខ្វះខាតទើបមិនអាចត្រលប់ទៅព្យាបាលវិញម្ដងទៀត។»

យ៉ាងណាក្ដី ក្រោយពីលោកប្រធានភូមិ ដឹងរឿងរ៉ាវទាំងនេះរួចមក គាត់បានផ្គត់ផ្គង់ចេញថ្លៃការព្យាបាលទៅលើក្មេងប្រុសនោះ និងស្នើសុំឲ្យប្ដីប្រពន្ធទាំងពីរបញ្ឈប់ការឃុំកូនប្រុសឲ្យនៅក្នុងទ្រុងមាន់ផងដែរ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

ក្មេងប្រុសនៅក្នុងទ្រុងមាន់
ក្មេងប្រុសនៅក្នុងទ្រុងមាន់
ក្មេងប្រុសនៅក្នុងទ្រុងមាន់
ក្មេងប្រុសនៅក្នុងទ្រុងមាន់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T