គូបូតា សម្ពោធត្រាក់ទ័រ MU-SERIES ថ្មីចំនួន២ម៉ូឌែល គឺ MU5702 មានថាមពល ៥៧កម្លាំងសេះ និង MU4902 មានថាមពល ៤៩កម្លាំងសេះ ខ្លាំង ធន់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការងារលំបាក!

//s6.kh1.co/bc/bc8e99c68445837c5ca4c3610abab6731ed90639.jpg
បច្ចេកវិទ្យា

 ០៨-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ គូបូតា ជាក្រុមហ៊ុននាំមុខគេផ្នែកគ្រឿងចក្រកសិកម្មក្នុងទីផ្សារប្រទេសកម្ពុជា​ និងជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត បានណែនាំនូវត្រាក់ទ័រគូបូតាថ្មី MU-SERIES ម៉ូឌែល​ MU5702 មានថាមពល ៥៧ កម្លាំងសេះ និងម៉ូឌែល MU4902 មានថាមពល ៤៩ កម្លាំងសេះ។​ ដែលទាំងពីរម៉ូឌែលនេះ សុទ្ធតែផ្សារភា្ជម់ជាមួយពាក្យស្លោក «រឹងមាំ និងរហ័សរហួនបំផុត» កាន់តែមានទំនុកចិត្តជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រាក់ទ័រ គូបូតា 
ត្រាក់ទ័រ គូបូតា 

លោក Phisanu Milintanush  ជាអគ្គនាយកផ្នែកទីផ្សារ និង​សេវាកម្មនៃ SIAM KUBOTA Corporation Co.,​ Ltd បានប្រាប់ឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៧-២០១៨ មក ទីផ្សារត្រាក់ទ័រក្នុងប្រទេសកម្ពុជាជារួមមានការកើនឡើង​២៦ភាគរយ ជាលទ្ធផលត្រាក់ទ័រគូបូតាក៏ទទួលបានផលរបរកើន​ឡើងផងដែរ ដោយសារដំឡូងមីមានតម្លៃល្អ។

លើសពីនោះទៅទៀត រដ្ឋាភិបាលក៏បានគាំទ្រផងដែរនូវគោលនយោបាយ​ជួយវិស័យកសិកម្ម។ គូបូតា បានសម្ពោធនូវត្រាក់ទ័រថ្មី MU-SERIES ដើម្បីបំពេញតម្រូវការរបស់កសិករ ដែលជាការល្អសម្រាប់ទាំងការងារធ្វើស្រែ និងចម្ការ។ យើងបានផ្តល់នូវត្រាក់ទ័រដែលមានថាមពលខ្លាំង ងាយស្រួលបើកបរ និងមានតម្លៃសមរម្យ។

ត្រាក់ទ័រ គូបូតា​ MU-SERIES ភ្ជាប់មកនូវជាមួយពាក្យមួយពាក្យស្លោក «រឹងមាំ និងរហ័សរហួនបំផុត» ដែលមានថាមពលខ្លាំងជាមួយ នឹងម៉ាស៊ីនម៉ាស៊ូតថ្មីមានថាមពល ៥៧ កម្លាំងសេះ និង ៤៩ កម្លាំងសេះ សម្រាប់ជាជម្រើស​ជាមួយម៉ាស៊ីនដែលមានប្រព័ន្ធ Turbo-Direct Injection ធ្វើឱ្យការបើកបរគ្រប់ស្ថានភាពការងារមានភាពរលូនជានិច្ច។

ត្រាក់ទ័រ គូបូតា 
ត្រាក់ទ័រ គូបូតា 

ប្រព័ន្ធ Synchro shuttle gear អាចឱ្យការបើកទៅមុខ និងថយក្រោយបានយ៉ាងរហ័ស ដោយមិនចាំបាច់ឈប់​ និងប្តូរលេខឡើយ។ ភាពរឹងមាំគ្រប់ការធ្វើការដោយមិនបារម្ភ ដោយមានដែកទំងន់​ដើម្បីទប់លំនឹងនៅខាងមុខ និងខាងក្រោយ។ ការរចនាភ្លើង LED ដ៏ទាន់សម័យជួយឱ្យមានពន្លឺភ្លឺច្បាស់ងាយស្រួលក្នុងការធ្វើការពេលយប់ និងអេក្រង់បង្ហាញព័ត៌មាន LED ភ្លឺច្បាស់ដូចកញ្ចក់គ្រីស្តាល់ ដែលអាចឱ្យមើលការបង្ហាញព័ត៌មានបានយ៉ាងច្បាស់ល្អទាំងពេលថ្ងៃ និងពេលយប់។

ឈុត Automatic draft control gear នឹងជួយឧបករណ៍តរភ្ជាប់ផ្សេងៗ គូបូតា អាចធ្វើការបានរហ័សរហួនគ្រប់កាលៈទេសៈ។ ប្រព័ន្ធ Synchro mate gear មាន ៨ លេខទៅមុខ និង ៨ លេខថយក្រោយ ជួយឱ្យការបើកបរមានភាពងាយស្រួល និងអាចប្តូរទៅមុខងារបើកបរកង់ ៤ ដោយងាយស្រួល ហើយក៏កាន់តែងាយស្រួលក្នុងការបើកបរ មានភាពល្អឥតខ្ចោះផងដែរ។

ត្រាក់ទ័រ គូបូតា 
ត្រាក់ទ័រ គូបូតា 

សម្រាប់យុទ្ធនាការទីផ្សារគូបូតា នៅប្រទេសកម្ពុជាដើមឆ្នាំនេះ ក្រុមហ៊ុន គូបូតា បង់រំលស់ KLC បានបើកសម្ពោធជាផ្លូវការ ដែលផ្តល់នូវសេវាកម្មបង់រំលស់ សម្រាប់គ្រឿងចក្រកសិកម្មគូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត ដើម្បីជួយដល់កសិករកម្ពុជាមានភាពងាយស្រួល ដើម្បីក្លាយជាម្ចាស់គ្រឿងចក្រកសិកម្ម ជាមួយនឹងបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត។ លើសពីនោះទៅទៀតយើងក៏បានពង្រីកនូវការផ្សព្វផ្សាយ ដើម្បីផ្តល់ដំណឹងដល់អតិថិជនគោលដៅផងដែរ។

សម្រាប់សេវាកម្មក្រោយការលក់ យើងផ្តោតសំខាន់ទៅលើបណ្តាញនៃការអភិវឌ្ឍន៍នៅតាមភ្នាក់ងារចែកចាយទូទាំងប្រទេស ដោយបានដាក់បញ្ចូលនូវប្រព័ន្ធគ្រប់គ្រង តាមបច្ចេកវិទ្យាទាន់សម័យ។ ឧទាហរណ៍ដូចជា ប្រព័ន្ធគ្រប់គ្រងស្តុក​ ការផ្គត់ផ្គង់ទំនិញទាន់ពេលវេលា តាមផែនការច្បាស់លាស់ដែលមានប្រសិទ្ធិភាព។ ហើយ គូបូតាកម្ពុជា ក៏បានផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះតាមស្តង់ដារបស់គូបូតាដូចៗគ្នា ដើម្បីបំពេញតម្រូវការអតិថិជននៅទូទាំងប្រទេស។

កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា
កម្មវិធីសម្ពោធត្រាក់ទ័រ គូបូតា

ចំពោះព័ត៌មានលំអិតអំពីផលិតផល និងបទពិសោធន៍ផ្សេងៗពី MU-SERIES សូមអញ្ជើញទៅសាកសួរនៅតាមភ្នាក់ងារចែកចាយ គូបូតា នៅទូទាំងប្រទេស។ លើសពីនេះទៅទៀត យើងក៏បានផ្តល់នូវសេវាកម្មបន្ទាន់របស់ គូបូតា​កម្ពុជា សូមទំនាក់ទំនងមកកាន់ 1800 20 1747 ឬ 023 971 155 សម្រាប់ព័ត៌មានអំពីផលិតផល និងសេវាកម្មផ្សេងៗ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់សេវាកម្មពិសេសពី គូបូតា ផងដែរ។

លោកអ្នកក៏អាចស្នើសុំនូវការប្រើប្រាស់បច្ចេកទេស និងសេវាកម្មបច្ចេកទេសចាប់ពីម៉ោង 8 ព្រឹក រហូតដល់ម៉ោង 6 ល្ងាច រៀងរាល់ថ្ងៃ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T