អបអរ! «សរទៈរដូវ» ជាមួយនឹងសំបុត្រហោះហើររាប់ម៉ឺនសន្លឹក មានតម្លៃត្រឹម ០ ដុល្លារ!

//s4.kh1.co/c0/c0bd0d2fc1471c9487851339fb5756fc5961d586.jpg
សង្គម

 ០៨-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ យើង​​កំពុង​តែ​ទទួល​បាន​ព័ត៌​មាន​ដ៏រំភើប​មួយ​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ទាំង​អស់​។ ក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet បាន​ប្រកាស​ពី​ប្រម៉ូសិន​ថ្មី​ចុងក្រោយ​​បំផុត​របស់​ខ្លួន ដើម្បី​ផ្តល់​​សំបុត្រ​ហោះ​ហើរ​រាប់​ម៉ឺន​សន្លឹក ដែលមាន​​តម្លៃ​​​ត្រឹម​តែ ០ (សូន្យ) ដុល្លារ​អាមេរិក សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​ទូ​ទាំង​អាស៊ី ក្នុង​នោះ​រាប់ប​ញ្ចូល​ទី​ជើង​ហោះហើរ​ពី​​ទីក្រុង​សៀម​រាបទៅកាន់​ទីក្រុង​ហា​ណូយផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​អ្នក​អាច​​ទទួល​បាន​សំបុត្រ​ហោះហើរ​របស់​លោក​​អ្នក​បានអំឡុង​​រយៈ​ពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ទី​១០ ខែ​តុលា ឆ្នាំ​២០១៩ នៅ​លើ​គេហ​ទំ​ព័រ www.vietjetair.com ឬ​តាម​រយៈ​កម្ម​វិធី​ដំ​ឡើង​លើ​ទូរ​ស័ព្ទ «Vietjet Air» នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​រសៀល​​។

  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

សំបុត្រ​ហោះហើរ​ក្នុង​ប្រម៉ូ​សិន​នេះ មាន​ប្រសិទ្ធិ​​ភាព​សម្រាប់​រាល់​ផ្លូវ​ហោះ​ហើរ​អន្តរ​ជាតិ​ទាំង​អស់​របស់ Vietjet ពោល​គឺ​រវាង​ប្រទេសវៀត​ណាម និង​​កម្ពុជា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ហុ​ង​កុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី មី​យ៉ាន់​ម៉ា និង​សម្រាប់​ផ្លូវ​ហោះហើរ​នានា​ ដែល​​ត្រូវ​បាន​ប្រតិ​បត្តិ​ដោយ​ក្រុមហ៊ុន Thai Vietjet​។ សំបុត្រ​ហោះ​ហើរ​ទាំង​អស់មាន​សុ​ពល​ភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​​​នៅ​ចន្លោះ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និង​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​។

សំបុត្រ​ហោះ​ហើរ​ក្នុង​ប្រម៉ូសិន​ទាំង​នេះ ក៏​អាច​រក​បាន​នៅ​លើ​ទំ​ព័រ Facebook របស់​ Vietjet ផង​ដែរ តាមរយៈ www.facebook.com/vietjetvietnam (ដោយ​គ្រាន់​តែ​ចុច​​លើ​ប្រអប់ «Booking») ឬ​តាម​រយៈ​លេខ​ទូរ​ស័ព្ទ +8419001886 និង​ការិយា​ល័យ​លក់​សំបុត្រ​ទាំង​អស់​។ ការ​ទូទាត់​ផ្សេង​ៗ អាច​​ធ្វើ​ឡើង​យ៉ាង​ងាយ​ស្រួលជា​មួយ​នឹង​កាត​ឥ​ណទាន និង​ឥណ​ពន្ធ​អន្តរ​ជាតិ​​។

សរទៈ​រដូវ​ គឺ​ជា​​ឱកាស​ដ៏​រ៉ូ​មែន​ទិក ជា​ពេល​វេលា​ដ៏អស្ចារ្យ​សម្រាប់​អ្នក​ទេសចរណ៍​វ័យ​​ក្មេង​​​​​ក្នុង​ការ​ធ្វើ​ដំណើរ និងជា​ពេល​​​ក្នុង​ការ​ទទួល​យក​បទពិសោធ​ន៍ នូវ​ទស្ស​នីយ​ភាព​ដ៏​ស្រស់​ស្អាត​​នៃ​ស្លឹក​ឈើ​ចម្រុះ​ពណ៌ ក៏ដូច​ជា​​រីក​រាយ​ជា​មួយ​នឹង​អាកាស​ធាតុ​ដ៏​​គួរ​ឲ្យ​ពេញ​ចិត្ត​ ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​កោះ​តៃ​វ៉ាន់ និង​សាក​ល្បង​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​ដង​វិថីនានា ក្នុង​ប្រទេស​ថៃ និង​សិង្ហ​​បុរី​។ ជ្រើស​រើស​​ការ​​ហោះ​ហើរ​ពី​ទីក្រុង​សៀម​រាបទៅកាន់​ទីក្រុង​ហា​ណូយ និង​ពី​ទីក្រុង​ហាណូយ ទៅកាន់​គោល​​ដៅ​ជាច្រើនទូ​ទាំង​អាស៊ី​។

  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet
  ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

លោក Nguyen Thanh Son អនុ​ប្រធាន​​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet មាន​ប្រសាសន៍​ថា៖

 «Vietjet តែង​តែ​​​មាន​បំណង​នាំ​យក​ឱកាស​រាប់​លានក្នុង​ការ​​​​ហោះ​ហើរ​​ដល់​​គ្រប់គ្នា ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​អាកាស​របស់​អ្នក​ដំណើរ ត្រៀម​បើក​ផ្លូវ​ហោះហើរ​ថ្មី​ៗ​ជាច្រើន ជួយ​ឲ្យ​ដំណើរ​​សន្សំ​សំ​ចៃ​ពេលនៃ​ការ​ប្តូរ​ជើង​ហោះ​ហើរ និង​​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ដល់​ពួក​គាត់​ក្នុង​ការ​ទទួល​បាន​បទពិសោធ​​ន៍ ចំពោះ​គោល​ដៅ​ធ្វើ​ដំណើរ​របស់​ខ្លួន​»​។


ក្នុង​នាម​ជា​ក្រុមហ៊ុន​អា​កាស​ចរណ៍​សម្រាប់​ប្រជា​ពល​រដ្ឋ Vietjet តែង​តែ​បើក​ផ្លូវហោះហើរ​ថ្មី​ៗ ដើម្បី​​ផ្តល់​ឱកាស​ហោះហើរ​កាន់​តែ​ច្រើន​​បន្ថែម​ទៀត ក្នុង​តម្លៃ​ដ៏​ស័ក្តិ​សម​សម្រាប់​គ្រប់​គ្នា​។ ជា​មួយ​​នឹង​ស្មារតី​នៃ​ការ​ផ្តល់ «សុវត្ថិ​​ភាព សុភ​​មង្គល តម្លៃ​សម​រម្យ និង​ទៀង​ទាត់​ពេល​វេលា» ដែល​ជា​តម្លៃ​ស្នូល​របស់​ខ្លួន ក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet បង្កើត​​បទពិសោធ​ន៍នៃ​ការ​​ធ្វើ​ដំណើរ​ប្រកប​ដោយ​ការ​ចង​ចាំ​សម្រាប់​​អ្នក​ដំណើរ​លើ​​យន្ត​​ហោះថ្មី ជា​មួយ​កៅអី​អង្គុយ​ដ៏​​មាន​ផា​សុខកភាព ជម្រើស​នៃ​​​អាហារ​ក្តៅ​ៗ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ចំនួន​៩​មុខ បុគ្គ​លិក​​​រួស​រាយ​រាក់​ទាក់ ក៏​ជា​​ការ​ផ្តល់​​​ជូន​សេវា​​​ដ៏គួរ​ឲ្យ​ទាក់​ទាញ និងសេវា​​បន្ថែម​ជា​ច្រើន​ផ្សេង​ទៀត​៕

(*) មិន​រាប់​បញ្ចូល​ពន្ធ​ និង​តម្លៃ​ផ្សេង​ៗ
(**) មិន​រាប់​​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ផ្សេង​ៗ​។

សម្រាប់​ព័ត៌​មាន​បន្ថែមសូម​ចូល​ទៅកាន់​​: www.vietjetair.com

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T