ពេជ្រ សូលីកា ចេញមុខអំពាវនាវក្នុងពិធីប្រគល់ ៥០ លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ!

//s4.kh1.co/94/945ca44e4b059aab3c72a25ca7646e59b585978b.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញសម្រស់ផូរផង់កញ្ញា ពេជ្រ សូលីកា បានបង្ហាញខ្លួនយ៉ាងកាលីប ក្នុងពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems យ៉ាងកក្រើកនៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៥ តុលា ឆ្នាំ២០១៩ សណ្ឋាគារ Memoire Palace Resort and Spa

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន៥០លានរៀល ពីពិព័រណ៍មួយនេះ កញ្ញាបានប្រកាសអំពាវនាវ ជាមួយនឹងការបកស្រាយបទចម្រៀងច្រើនបទ អមដោយឈុតគ្រឿងពេជ្រលើដងខ្លួនតម្លៃរាប់មុឺនដុល្លារ កញ្ញា ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលកញ្ញាត្រូវបានជ្រើសជាតារាកិត្តិយសក្នុងពិព័រណ៍ដ៏ធំនេះ ក្រោមអធិបតីភាពលោកជំទាវ ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។

  ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems

កញ្ញាថា ជាលើកទី១ ដែលនាងបានច្រៀងក្នុងគម្រោងបំផុសឱ្យមហាជនបានដឹងពីការចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ខណៈដែលការងារសប្បុរសធម៌កន្លងមក កញ្ញាបានចូលរួមច្រើនមកហើយ លើកលែងតែសកម្មភាពបំផុសឱ្យជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ។ កញ្ញាទទូចឱ្យមានការចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យនេះឱ្យបានកាន់តែច្រើន បន្ទាប់ពីបានដឹងថាមន្ទីរពេទ្យកុមារអង្គរប្រឈម នឹងខ្វះខាតច្រើនមិនខុសពីមន្ទីរពេទ្យគន្ធបុប្ផា។

ពេជ្រ សូលីកា
ពេជ្រ សូលីកា

នាងថា ពិតជាសប្បាយចិត្តណាស់ ដែលបានរួមចំណែកជួយបំផុសឱ្យមានការយកចិត្តទុកដាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ កញ្ញាក៏នឹងត្រៀមខ្លួនបន្តបន្ទាប់ ដើម្បីជួយបំផុសជួយដល់មន្ទីរពេទ្យនេះផងដែរ។ លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលហាងពេជ្ររបស់អ្នកស្រីប្រគល់អំណោយចំនួន៥០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បន្ទាប់ពីកត់សម្គាល់ថាមន្ទីរពេទ្យនេះ ប្រឈមនឹងការខ្វះខាត។

អ្នកស្រីថាការប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងក្នុងពិធីតាំងពិព័រណ៍លើកទី១ របស់ហាងពេជ្រ Chateau Des Gems នៅលើទឹកដីខេត្តសៀមរាប បន្ទាប់ពីហាងពេជ្រនេះឈរជើងនៅផ្សារ Icon Siam ក្នុងប្រទេសថៃ និងនៅភ្នំពេញយ៉ាងជោគជ័យ។

នៅក្នុងពិធីនោះ លោកស្រីក៏ទទូចឱ្យសប្បុរសជនបន្តធ្វើសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។ លោកស្រីថា ពិធីតាំងពិព័រណ៍របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែបង្ហាញពីសន្ទុះរីកចម្រើននៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជន ដើម្បីចូលរួមចំណែកជាជំនួយសប្បុរសធម៌ជួយដល់សង្គម ជាពិសេសគឺមន្ទីរពេទ្យកុមារអង្គរជាឧទាហរណ៍។

ពិធីនេះធ្វើឡើង២ថ្ងៃ នៅខេត្តសៀមរាប ដោយកាលពីថ្ងៃទី៥ តុលា ដែលមានការគ្រងឈុតពេជ្រដោយតារាចម្រៀងស្រស់ស្អាតកញ្ញា ពេជ្រ សូលីកា តារាចម្រៀងរបស់ហង្សមាស និងនៅថ្ងៃទី៦ តុលា ដោយមានវត្តមានតារាថៃល្បីល្បាញគឺលោក Dome Pakorn Lam។ នៅថ្ងៃទី១២ និងទី១៣ តុលា ខាងមុខ Chateau Des Gems ក៏នឹងមានការរៀបចំពិព័រណ៍ និងការជួបជុំអតិថិជនទ្រង់ទ្រាយធំបែបនេះ នៅរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Topaz ផងដែរ។

អ្នកស្រី ប្រាក់ ម៉ានីឡា ប្រធានការិយាល័យសុខភាពកុមារសកលនៃមន្ទីរពេទ្យកុមារអង្គរ សម្ដែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែលម្ចាស់ពេជ្រ Chateau Des Gems ប្រគល់ជូនថវិកាចំនួន៥០លានរៀល ក្នុងពិធីតាំងពិព័រណ៍ទ្រង់ទ្រាយធំ ដែលធ្វើឱ្យមន្ទីរពេទ្យកុមារអង្គរទទួលបានថវិកាបរិច្ចាគមួយចំនួនផ្សេងទៀត ពីភ្ញៀវកិត្តិយសចូលរួមផ្សេងទៀត។ អ្នកស្រីថាមន្ទីរពេទ្យកុមារអង្គរមានតម្រូវការក្នុងមួយឆ្នាំ៦លានកន្លះសហរដ្ឋអាមេរិក ខណៈដែលក្នុងមួយថ្ងៃមានកុមារកម្ពុជាមកពីគ្រប់ខេត្តក្រុងចន្លោះពី ៦០០ ទៅ ៧០០ ឱ្យសម្រាកព្យាបាល។ អ្នកស្រីថា វប្បធម៌នៃការចែករំលែកនេះនឹងកាន់តែមានតម្លៃនៅក្នុងសង្គមកម្ពុជា ជាពិសេសម្រាប់ន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតជំនួយ៕

  ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
  ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
ពេជ្រ សូលីកា
ពេជ្រ សូលីកា
  ពេជ្រ​​ សូលីកា
  ពេជ្រ​​ សូលីកា
  ការប្រគល់អំណោយ៥០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ
  ការប្រគល់អំណោយ៥០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ
  ការប្រគល់អំណោយ៥០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ
  ការប្រគល់អំណោយ៥០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ
ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
ពិធីតាំងពិព័រណ៍គ្រឿងពេជ្រ Chateau Des Gems
ពេជ្រ សូលីកា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T