ចំណេញលើគោកហើយគ្នាយើង! កក់ទុកមុន Reno2 Series មួយណាក៏បាន នឹងទទួលបាន OPPO Reno 2F ថ្មីសន្លាងភ្លាមជារៀងរាល់ថ្ងៃ! (មានវីដេអូ)

//s5.kh1.co/a8/a84d84bf52dbf6bdf1e541e69d22363145ba41aa.jpg
បច្ចេកវិទ្យា

 ០៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ពិធីគម្រប់ខួប ៣ ឆ្នាំ នៃដំណើរការទីផ្សារ និងអបអរសាទរជ័យជំនះ ដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏បានប្រកាសផ្តល់សំណាង ស្មាតហ្វូនកូនកាត់ OPPO Reno 2F ដ៏ថ្មីសន្លាងចំនួនដប់គ្រឿង ដល់អតិថិជនដែលបានកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី ឬ OPPO Reno 2 Series (Blind Pre Order) ពីតាមបណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់ទៅថ្ងៃទី 16 តុលា 2019

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO Reno 2
ស្មាតហ្វូន OPPO Reno 2

វាជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលជាហ្វេនផ្កាប់មុខរបស់ OPPO និងអ្នកគាំទ្របែបលក្ខណៈគ្រួសារ លើកនេះគ្រាន់តែកុម្ម៉ង់ទុកសោះ បានចំណេញទូរស័ព្ទឥតគិតថ្លៃភ្លាមៗ រកឯណាបានឱកាសល្អៗបែបនេះ។ យោងតាមទំព័រហ្វេបុកផ្លូវការរបស់ OPPO កាលពីម្សិលមិញបានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់អតិថិជនអាចអញ្ជើញទៅកក់ទូរស័ព្ទ Reno 2 series គឺ Reno 2 និង Reno 2F នៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលនៅក្បែរលោកអ្នកជាងគេនោះ ម្ចាស់ហាងនឹងផ្តល់ជូននូវ ប័ណ្ណកក់ទុកមុន (Blind Order Card)” សម្រាប់បំពេញចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែតុលា ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

) អតិថិជនត្រូវថតរូបកាន់បណ្ណ័កក់ទុកមុន (Blind order) ជាមួយម្ចាស់ហាង បុគ្គលិកលក់របស់ក្រុមហ៊ុន OPPO ដែលលោកអ្នកបានកក់ទុកមុន

) ត្រូវ Post រូបនោះ នៅលើគណនី Facebook ផ្ទាល់ខ្លួន និងដាក់ជា Public និង #MyChoiceReno2 #MyChoiceReno2F

) ត្រូវប្រាកដថា Post របស់លោកអ្នកត្រូវមានចំនួន Likes ចាប់ពី 20 Likes  ឡើងទៅ

ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO

បន្ទាប់មកក្រុមហ៊ុន OPPO នឹងធ្វើការចាប់ឈ្មោះអ្នកឈ្នះដោយការ Random ជារៀងរាល់ថ្ងៃ។ ការចាប់យកឈ្មោះអ្នកឈ្នះរង្វាន់ដំបូងត្រូវនឹងថ្ងៃទី៨ តុលា ២០១៩ នៅម៉ោង៩ព្រឹក ហើយការប្រកាសឈ្មោះអ្នកឈ្នះនឹងធ្វើឡើងនៅថ្ងៃដដែល។ សម្រាប់កាលបរិច្ឆេទ និងទីតាំងទទួលរង្វាន់ ក្រុមហ៊ុន OPPO នឹងជូនដំណឹងតាមក្រោយ។

គួររំលឹកថា ក្រោយពេលបែកធ្លាយជាច្រើនសារយើងដឹងថា OPPO Reno 2 Series ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនាកាលីបជាងមុន ជាមួយនឹងអេក្រង់ AMOLED លាតពេញ និងការពារភ្នែក បំពាក់កាមេរ៉ាក្រោយបួនគ្រាប់ ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូរំញ័រស្ទើរស្មើ “0” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបជិតបែបម៉ាក្រូ ថតរូបបែបទូលាយ ថតរូប Zoom និង ថតរូបបែបសខ្មៅ។

ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO

ជាពិសេសលោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬហៅថា Video Bokeh និងកម្មវិធី Edit Video របស់​ OPPO Reno 2 មកមួយសេតតែម្តង។ ចំណែកស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាង F Series  និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់អ្នកប្រើប្រាស់​ និងពញ្ញាក់អារមុ្មណ៍ដល់អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។

ស្មាតហ្វូនកូនកាត់រូបនេះ មានរចនាបថល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេន ស្រដៀងគ្នានឹងស្មាតហ្វូនជំនាន់ក្រោយរបស់ Reno Series ដែរ។ 

ស្មាតហ្វូន OPPO Reno 2
ស្មាតហ្វូន OPPO Reno 2

ដូច្នេះលោកអ្នកដែលធ្លាប់ជាហ្វេនរបស់ OPPO ធ្លាប់ដឹងស្រាប់ពីគុណភាពរបស់វា ព្រោះគ្រប់ម៉ូឌែលរបស់ OPPO ពេលដែលចេញមកម្តងៗមិនមែនលំៗទេ ដូច្នេះកាន់តែមិនស្តាយក្រោយក្នុងការសម្រេចចិត្តធ្វើការកក់ទុកមុនដោយមិនចាំបាច់ខ្វល់ពីតម្លៃ (Blind Order) របស់ស្មាតហ្វូន OPPO Reno 2F និង OPPO Reno 2 ហើយបើចង់ដឹងច្បាស់ សូមទស្សនានូវវីដេអូនេះ៖

វីដេអូ

ប្រញាប់រួសរាន់ឡើងទិញភ្លាម មានឱកាសឈ្នះរង្វាន់ OPPO Reno 2F ចំនួន​១០គ្រឿងភ្លែត៕

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T