E Care Beauty Clinic នៅតែអភិវឌ្ឍខ្លួនឥតឈប់ឈរ ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន!

//s4.kh1.co/f6/f61f5766d4d4ab7ddab62f355675b24aebec5851.jpg
នារី

 ០៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នេះ គ្លីនិកកែសម្ផស្សដ៏ល្បីឈ្មោះ E Care Beauty Clinic បានបើកសម្ពោធទីតាំងថ្មី ធំទូលាយជាងមុន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 233 ABC មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន ទល់មុខនឹងវិទ្យាស្ថានវ៉ាន់ដារគណនេយ្យ (ទីតាំងថ្មីនេះ គឺស្ថិតនៅជាប់នឹងទីតាំងចាស់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធទីតាំងថ្មីរបស់ E Care Beauty Clinic 
ពិធីសម្ពោធទីតាំងថ្មីរបស់ E Care Beauty Clinic 

គួររំលឹកថា មជ្ឈមណ្ឌលកែសម្ផស្ស អុីឃែរ ប៊ីយូធី បានបើកដំណើរការមកដល់ថ្ងៃនេះ គឺអស់រយៈពេលជាង ៧ ឆ្នាំមកហើយ ដោយមានការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ធ្វើឱ្យ E Care Beauty Clinic បានពង្រីកសាខារហូតដល់ ៤ សាខាហើយ បើគិតមកដល់ឥទ្បូវនេះ។

ពិធីសម្ពោធទីតាំងថ្មីរបស់ E Care Beauty Clinic
ពិធីសម្ពោធទីតាំងថ្មីរបស់ E Care Beauty Clinic

លោកស្រី សេង ពេជ្របញ្ញា ដែលជាម្ចាស់គ្លីនិកផ្ទាល់បានមានប្រសាសន៍ថា E Care Beauty Clinic របស់លោកស្រី ដែលមានទីតាំងទល់មុខវិទ្យាស្ថានវ៉ាន់ដារគណនេយ្យនេះ គឺជាទីតាំងចាស់នោះទេ ប៉ុន្តែដោយសារតម្រូវការអតិថិជនកើនទ្បើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវឱ្យលោកស្រីត្រូវពង្រីកទីតាំងនេះបន្ថែមឱ្យធំទូលាយជាងមុន ដើម្បីបំពេញតាមតម្រូវការរបស់ អតិថិជន។

គ្លីនិក E Care Beauty Clinic 
គ្លីនិក E Care Beauty Clinic 
ទីតាំងរបស់ហាង E Care Beauty Clinic 
ទីតាំងរបស់ហាង E Care Beauty Clinic 

កត្តាដែលធ្វើឱ្យ E Care Beauty Clinic មានអតិថិជនគាំទ្រច្រើនបែបនេះ គឺដោយសារពួកយើងទាំងអស់គ្នាបានខិតខំបំរើអតិថិជនគ្រប់ស្រទាប់វណ្ណ: ដោយភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ បូករួមនឹងសេវាកម្មមានគុណភាពខ្ពស់ តម្លៃថោកសមរម្យ ព្រមទាំងមាន Doctor ខែ្មរ និងបរទេសប្រកបដោយជំនាញច្បាស់លាស់សហការគ្នា ដើម្បីជួយឱ្យអតិថិជន ទទួលបានភាពស្រស់ស្អាតយ៉ាងពិតប្រាកដ និងមិនខកបំណង។

ពិធីសម្ពោធទីតាំងថ្មីរបស់ E Care Beauty Clinic
ពិធីសម្ពោធទីតាំងថ្មីរបស់ E Care Beauty Clinic

ម្ចាស់គ្លីនិកវ័យក្មេងរូបនេះបានបន្តទៀតថា សម្រាប់សាខាទល់មុខសាលាវ៉ាន់ដារគណនេយ្យថ្មីនេះ លោកស្រីក៏បានបន្ថែមនូវសេវាកម្មផ្នែកសាទ្បន និងក្រចកបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនឱ្យពួកគាត់អញ្ជើញមកតែមួយកន្លែង គឺទទួលបានភាពស្រស់ស្អាតតាំងពីចុងសក់រហូតដល់ចុងម្រាមជើងតែម្តង។

ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 
ទីតាំងថ្មីរបស់ E Care Beauty Clinic 

ជាចុងក្រោយលោកស្រីក៏បានថ្លែងអំណរគុណដល់អតិថិជន E Care Beauty Clinic ទាំងអស់ដែលតែងតែគាំទ្រនូវគ្រប់សេវាកម្មទាំងអស់ក្នុងគ្លីនិក សូមឱ្យទទួលបាននូវសុខភាពល្អ រកទទួលទានមានបាន សម្រស់កាន់តែស្រស់ស្អាត ព្រមទាំងមានសុភមង្គលគ្រប់ក្រុមគ្រួសារ៕

ទំនាក់ទំនង E Care Beauty Clinic តាមរយៈ FB page E Care Beauty Clinic
TEL: 010 52 52 52 / 092 333 960 / 088 6363 555

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T