មួយបទជាមួយ លីគ័ង្គ និងពេជ្រថៃ Step ជាអ្នករ៉ាប់រងទាំងអស់តែម្តង (មានវីដេអូ)

//s6.kh1.co/2f/2fdfe31150d514da3dc0cd04f0babef55ce80e83.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងជ្រកក្រោមផលិតកម្មរស្មីហង្សមាសលោក Step និងតារាវ័យក្មេងកុមារា ពេជ្រ ថៃ និងកុមារា ឡុង លីគ័ង្គ បានចេញបទចម្រៀងរួមគ្នាថ្មីមួយបទមានចំណងជើងថា “ផាច់ ផាច់” កំពុងទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលកាន់តែពិសេសនោះ សម្រាប់បទចម្រៀងនេះគឺមានការរៀបចំស្ទើរតែទាំងអស់ពីលោក Step មិនថាការដឹកនាំថត ការកាត់ត សរសេរទំនុកភ្លេង និងអត្ថន័យបទចម្រៀង ហើយជាពិសេសនោះ លោកគឺជាអ្នកគ្រប់គ្រងផលិតបទនេះថែមទៀតផង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានបង្ហាញឲ្យឃើញថាលោក Step ពិតជាមានទេពកោសល្យខ្ពស់មែនទែន ព្រោះសម្រាប់បទចម្រៀងថ្មីនេះ លោកអាចធ្វើស្ទើរតែគ្រប់ផ្នែកទៅហើយ។

គួររម្លឹកដែរថា សម្រាប់បទថ្មីចំណងជើង “ផាច់ ផាច់” នេះ លោក Step បានចេញសម្រាប់ស្វាគមន៍ពិធីបុណ្យអុំទូក ទុកឲ្យអ្នកគាំទ្ររាំលេងកម្សាន្តផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឈុតក្នុង MV
ឈុតក្នុង MV
ឈុតក្នុង MV
ឈុតក្នុង MV
ឈុតក្នុង MV
ឈុតក្នុង MV
ការរៀបចំផលិតរបស់ Step
ការរៀបចំផលិតរបស់ Step
STEPពេជ្រ ថៃឡុង លីគ័ង្គ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T