ស្ត្រីដែលមានអាយុពី៣០ឆ្នាំឡើង នឹងលែងមានកង្វល់ពីបញ្ហាមុខជាំខ្មៅ ជ្រីវជ្រួញទៀតហើយ! (មានវីដេអូ)

//s6.kh1.co/56/5688bed7530e29ae2735dfef38c47768db469e6e.jpg
នារី

 ០៥-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ម៉ូដស្ទ័រ (modestore) គឺជាហាងលក់ទំនិញគុណភាពខ្ពស់ សុទ្ធ អូរីជីណល (Original) ១០០% ដែលទំនិញទាំងអស់នាំចូលពីទ្វីបអឺរ៉ុប អាមេរិក និងជប៉ុន ហើយ​ឥឡូវនេះ ម៉ូដស្ទ័រ ​ទទួលបានសិទ្ធិចែកចាយស្របច្បាប់នូវម៉ាកផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើ Mosbeau គឺជាអ្វី?

Mosbeau ជាក្រុមហ៊ុន​ ដែលប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញព្រមទាំងធនធានមនុស្សដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ធភាពជាច្រើនប្រភេទ។

  ផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន  
  ផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន  

Mosbeau​ គឺជាផលិតផល ដែលផលិតនៅប្រទេសជប៉ុន១០០% ហើយផលិតផលទាំងនេះឆ្លុះបញ្ចាំងពីជំនាញដ៏ល្អឯកនៃប្រទេសជប៉ុន។ ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ការសម្រាំងជ្រើសយកវត្ថុធាតុដើម ព្រមទាំងការផលិត ហើយនឹងការវិចខ្ចប់នោះ អតិថិជនរបស់យើងត្រូវបានធានាថានឹងទទួលបានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសជប៉ុន។

  ផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន  
  ផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន  

លោកស្រី ខេង ពិទូពុធធីតា​ នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ បានឲ្យដឹងថា៖

«ប្រជានខ្មែរយើង ក៏ដូចជានៅអាស៊ីទាំងមូលនិយមចូលចិត្តថែរក្សាសម្រស់ជាពិសេសសុខភាពស្បែក និងចង់បានស្បែកសម៉ដ្ឋខៃ ប៉ុន្តែពួកគាត់ហាក់ដូចជាលំបាកក្នុងការជ្រើសយកផលិតលផលដែលមានគុណភាពល្អ ហើយផ្តល់សុវត្តិភាពដល់ការប្រើប្រាស់រយៈពេលយូរ ព្រោះថាផលិតជាច្រើនត្រូវបានផលិតឡើងគឺធ្វើយ៉ាងណា ដើម្បីទទួលបានភាពស្រស់ស្អាតតែខាងក្រៅ​ និងលឿនពេក ដែលខុសពីគោលការណ៍ថែរក្សាសម្រស់ និងសុខភាពរបស់ផលិតផល Mosbeau។ លើសពីនេះទៅទៀត Mosbeau យល់ច្បាស់ពីស្ត្រីដែលមានអាយុច្រើន ដែលងាយនឹងធ្លាក់សម្រស់ ហើយ Mosbeau បានផលិតស្រឡាយផលិតផលជាច្រើនដើម្បីបំពេញតម្រូវការនេះ»។

  លោកស្រី ខេង ពិទូពុធធីតា​ នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ
  លោកស្រី ខេង ពិទូពុធធីតា​ នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ

លោកស្រី ពិទូពុធធីតា បន្តទៀតថា៖

«ដំបូងឡើងខ្ញុំបានសាកល្បងប្រើដោយផ្ទាល់ ព្រោះថាក្នុងអាជីពរបស់ខ្ញុំ មិនដែលបានគេងគ្រប់គ្រាន់ឡើយ ហើយសុខភាព​ និងសម្រស់របស់ខ្ញុំធ្លាក់ចុះគួរឲ្យបារម្ភ ប៉ុន្តែក្រោយពីប្រើប្រាស់ Mosbeau មួយរយៈមក ឃើញថាទទួលបានលទ្ធផលគួរឲ្យទុកចិត្ត។ ដូច្នេះហើយបានជាហាង ម៉ូដស្ទ័រ យើងខ្ញុំសម្រេចនាំយកផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeau នេះមកចែកចាយលក់ទូទាំងប្រទេសកម្ពុជាតែម្តង»។


  សិក្ខាសាលាផលិតផលម៉ូសប្យូ
  សិក្ខាសាលាផលិតផលម៉ូសប្យូ

ក្រោយពីទទួលបានសិទ្ធិចែកចាយដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជារួចមក ម៉ូដស្ទ័រ បានជ្រើសតាំងភ្នាក់ងារលក់បន្តជាច្រើននាក់គ្រប់ខណ្ឌក្នុងរាជធានី និងខេត្តក្រុង ដែលភ្នាក់ងារនីមួយៗត្រូវបានផ្តល់លិខិតបញ្ជាក់ ដោយមានការចុះហត្ថលេខាដោយលោកស្រី ខេង ពិទូពុធធីតា និងមានឡូហ្គូ (logo) របស់ modestore ជាសម្គាល់។​ ដូច្នេះអតិថិជនអាចរកជាវផលិតផល Mosbeau នៅគ្រប់ទិសទីដែលនៅជិតលោកអ្នក ដើម្បីទទួលបាននូវសេវាកម្មយ៉ាងឆាប់រហ័ស ទាន់ចិត្ត។

  សិក្ខាសាលាផលិតផលម៉ូសប្យូ
សិក្ខាសាលាផលិតផលម៉ូសប្យូ

លោកស្រី ពិទូពុធធីតា បានបន្ថែមទៀតថា ផលិតផល ម៉ូសប្យូ ក្រៅពីស្រឡាយផលិតផលថែរក្សាសម្រស់ ក៏មានអាហារបំប៉នដែលផលិតផ្សំឡើងយ៉ាងសម្រិតសម្រាំងពីសារធាតុផ្សំល្អៗបំផុតជាច្រើនប្រភេទ ហើយត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុន និងក្រសួងសុខាភិបាលប្រទេសកម្ពុជាផងដែរ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» លោស្រីពិទូពុធធីតា បានឲ្យដឹងថា ភ្នាក់ងារ​ចែកចាយផលិតផលរបស់ ម៉ូសប្យូ ពីហាង ម៉ូដស្ទ័រ នឹងទទួលបានការបណ្តុះបណ្តាលជំនាញក្នុងការលក់ ជំនាញក្នុងការធ្វើទីផ្សារ ក៏ដូចជាបទពិសោធន៍ក្នុងការគ្រប់គ្រងផ្សេងៗទៀតផងដែរ ។

  សិក្ខាសាលាផលិតផលម៉ូសប្យូ
សិក្ខាសាលាផលិតផលម៉ូសប្យូ
  សិក្ខាសាលាផលិតផលម៉ូសប្យូ
សិក្ខាសាលាផលិតផលម៉ូសប្យូ

គួរបញ្ជាក់ផងដែរថា​ ម៉ូដស្ទ័រ បានរៀបចំសិក្ខាសាលាស្តីពី «ការថែរក្សាសម្រស់ និង​ការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» នាថ្ងៃអាទិត្យ ទី២២ កញ្ញា កន្លងទៅនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាភ្នាក់ងារលក់ផលិតផលរបស់ ម៉ូសប្យូ លោកអ្នកអាចធ្វើការទាក់ទង ទៅកាន់ហាង ម៉ូដស្ទ័រ ផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ឬអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទទាក់ទងលេខ 078 500 300 / 015 88 4888៕

  សិក្ខាសាលាផលិតផលម៉ូសប្យូ
សិក្ខាសាលាផលិតផលម៉ូសប្យូ
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T