កប់ណាស់! Jimmy Meng នាំយកឈុតសម្លៀកបំពាក់ បង្ហាញពីក្បាច់អង្គរខ្មែរ ទៅផ្សព្វផ្សាយឲ្យជាតិសាសន៍ដទៃ បានស្គាល់រឹតតែច្បាស់

//s6.kh1.co/8c/8cfb619950d7de44afba99cd4759200252130ccf.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី កញ្ញា Jimmy Meng ដែលជាពិធីការិនីដ៏ពេញនិយម ប្រកបដោយវោហារស័ព្ទ ចាក់ទឹកមិនលេចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ មានទម្រង់មុខមាត់ស្រស់ស្អាត និងរាងស្រលូនផងនោះ ក្រៅពីអាជីពជា ពិធីការិនីហើយនោះ Jimmy Meng ក៏ត្រូវបានគេហៅថតស្ពត ព្រមទាំងធ្វើជាម៉ូដែលបង្ហាញម៉ូតឲ្យប៊្រេនល្បីៗជាច្រើនទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ​ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហាញវត្តមាននៅសហរដ្ឋអាមេរិក ជាមួយការថតម៉ូតបែប Cinematic ដែលច្របាច់បញ្ចូលគ្នា រវាងសិល្បៈខ្មែរនិងបែបហ្វេសសិនហូលីវូត។

ក្នុងនោះដែរ Jimmy Meng បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់យ៉ាងប្លែកភ្នែក ពណ៌ក្រហមបង្ហាញពីភាពអង់អាចក្លាហាន  អមដោយមានដិនក្បាច់ខ្មែរ ពីប្រាសាទអង្គរវត្ត មើលទៅស្រស់ស្អាតប្រណិតខ្លាំងណាស់។

បន្ថែមពីនេះដែរ Jimmy Meng បាននាំយកសម្បត្តិវប្បធម៌ ក្បាច់បុរាណខ្មែរ ដ៏អច្ឆរិយទៅផ្សព្វផ្សាយឲ្យជាតិសាសន៍ដ៏ទៃ បានស្គាល់កាន់តែច្បាស់ផងដែរ៕

អ្នកដឹកនាំផ្នែកឆ្នៃប្រឌិត ធ្វេីម្កុដ សំលៀកបំពាក់និងផាត់មុខ : Apple Fong

ម៉ូដែល : Jimmy Meng

អ្នកថតរូប:Rue Romani Photography

អ្នករួបរួមសកម្មភាពក្រោយឆាក : នូចំណាប់ Chan nou Jimmy

អ្នកឧបត្ថម្ភស្បៃអប្សរា : Sandy Rachana Nou

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Jimmy Meng 
Jimmy Meng 
Jimmy Meng 
Jimmy Meng 
Jimmy Meng 
Jimmy Meng 
Jimmy Meng ក្នុងឈុតមានក្បាច់ខ្មែរ 
Jimmy Meng ក្នុងឈុតមានក្បាច់ខ្មែរ 
Jimmy Meng ក្នុងឈុតមានក្បាច់ខ្មែរ 
Jimmy Meng ក្នុងឈុតមានក្បាច់ខ្មែរ 
Jimmy meng
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T