អ្នកណាមិនរំភើប! បើ ទេព បូព្រឹក្ស ជូនកាដូដ៏មានតម្លៃបែបនេះឲ្យ ដេវីត នៅថ្ងៃខួបកំណើត (មានវីដេអូ)

//s6.kh1.co/51/51748aa66853719b8f7e6fda8b4103d6a659a720.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ មួយរយៈចុងក្រោយនេះ គេឃើញថា ជីវិតស្នេហារបស់ កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ លោក ងួន ចាន់ដេវីត មានភាពរលូនទៅមុខជានិច្ច ដោយអ្នកទាំងពីរ តែងតែបង្ហាញពីសកម្មភាពនិងសារស្វីតៗ ក្នុងបណ្ដាញសង្គមជាប្រចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើល ដល់ហ្វេនៗគ្រប់គ្នាតែម្ដង តាមរយៈវីដេអូមួយ ដែលរូបនាងបាន Suprise ខួបកំណើតរបស់ លោក ដេវីត ពេលជួបជុំញាំអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀន អមដោយសកម្មភាព និងពាក្យពេចន៍ស្នេហាមានន័យផ្អែមល្ហែមជាច្រើន។

អ្វីដែលកាន់តែពិសេសនោះគឺ ចំពោះខួបកំណើតឆ្នាំនេះដែរ ទេព បូព្រឹក្ស បានឲ្យកាដូជាចិញ្ចៀនពេជ្រ ដ៏ភ្លឺចែងចាំង មានតម្លៃថ្លៃមិនណយទេ ធ្វើឲ្យលោក ដេវីត រំភើបចិត្តមិនស្ទើរនោះឡើយ។

យ៉ាងណាមិញ ទោះជាពិធីទាំងមូលមើលទៅ មានភាពសាមញ្ញក៏ពិតមែន តែ បូព្រឹក្ស និងម្ចាស់បេះដូង ប្រកបដោយស្នាមញញឹម ពោរពេញដោយក្ដីសុខគួរឲ្យច្រណែន ថែមទាំងធ្វើឲ្យមហាជនលួចមានចិត្តប្រាថ្នា ចង់បានស្នេហា ដ៏ផ្អែមល្ហែម ដូចអ្នកទាំងពីរទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍
កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍
កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍
កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍
កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍
កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍
សកម្មភាពដែលបូព្រឹក្ស Suprise ខួបកំណើត ដេវីត
សកម្មភាពដែលបូព្រឹក្ស Suprise ខួបកំណើត ដេវីត
សកម្មភាពដែលបូព្រឹក្ស Suprise ខួបកំណើត ដេវីត
សកម្មភាពដែលបូព្រឹក្ស Suprise ខួបកំណើត ដេវីត
កាដូដែលទេព បូព្រឹក្ស ជូនទៅម្ចាស់បេះដួង
កាដូដែលទេព បូព្រឹក្ស ជូនទៅម្ចាស់បេះដួង
ទេព បូព្រឹក្សងួន ចាន់ដេវីត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T