មិនមែនជាអាជីព តែអេតវីនសម្តែងសិល្បៈល្ខោនខ្មែរ និងប្រើពាក្យរាជស័ព្ទបានយ៉ាងល្អក្នុងរឿងថ្មី កំពុងត្រៀមចាក់ផ្សាយនៅ ភី អិន អិន! (មានវីដេអូ)

//s6.kh1.co/bc/bc84cdb0e19e14b55501cfd490ae51bb227e62b2.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាសម្តែងប្រុសវ័យក្មេងមានមន្តស្នេហ៍ ប្រឡែងខ្លួនចូលក្នុងវិស័យសិល្បៈភាពយន្តបានជាច្រើនរឿង លោក អេតវីន នៅរយៈពេលប៉ុន្មានឆ្នាំនេះ លោកទទួលបានប្រជាប្រិយភាពទាំងការសម្តែងក្នុងសាច់រឿង ក៏ដូចជាពិធីករកម្សាន្តនានាផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់ការមកដល់នៃខ្សែភាពយន្តភាគខ្មែររបស់ ភី អិន អិន សម្រាប់ឆ្នាំ២០១៩ នេះ លោកត្រូវបានផលិតករភាពយន្តជ្រើសរើសឱ្យដើរជាតួឯកប្រុសក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយ៍ទូរទស្សន៍ ភី អិន អិន នោះគឺរឿង «តួគេ ខ្ញុំសម្តែង»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អេតវីន សម្តែងជាតួអង្គល្ខោនក្នុងរឿង ស័ង្ខសិល្ប៍ជ័យ
អេតវីន សម្តែងជាតួអង្គល្ខោនក្នុងរឿង ស័ង្ខសិល្ប៍ជ័យ
អេតវីនសម្តែងក្នុងរឿង «តួគេ ខ្ញុំសម្តែង»
អេតវីនសម្តែងក្នុងរឿង «តួគេ ខ្ញុំសម្តែង»

ជាមនុស្សតែម្នាក់ ប៉ុន្តែត្រូវដើរជាតួអង្គពីរផ្សេងគ្នា ដែលតម្រូវឱ្យលោកបត់បែនទៅតាមចរិតតួអង្គ និងសាច់រឿងទាំងអស់នោះ ប៉ុន្តែទោះបីជាយ៉ាងណាលោកនៅតែអាចសម្តែងបានយ៉ាងល្អ និងមិនតែប៉ុណ្ណោះគឺលោកមានទេព្យកោសល្យខ្ពស់ក្នុងការបន្ថែមនូវពាក្យពេចន៍កំប្លុកកំប្លែង រួមនឹងកាយវិការដ៏គួរឱ្យស្រឡាញ់ថែមទៀតផង។

ទន្ទឹមនឹងគ្នានេះដែរ តួឯកប្រុសរូបនេះអាចសម្តែងក្នុងឈុតឆាកសិល្បៈល្ខោនខ្មែរ បានទាំងទម្រង់ល្ខោនបាសាក់ និងយីកេ មិនចាញ់អ្នកអាជីពប៉ុន្មានទេ ដោយក្នុងនោះមានការបញ្ចេញនូវពាក្យពេចន៍ ពំនោលឃ្លោងឃ្លាយ៉ាងណែងណងទៀតផង។

ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើននាក់ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញ អេតវីន ដែលធ្លាប់តែសម្តែងក្នុងឈុតសម័យ ហើយបែរជាមកគ្រងឈុតបុរាណ ក្បូរក្បាច់រចនា និងថែមទាំងបង្ហាញមកជាមួយនឹងកាយវិការរស់រវើកថែមទៀតផង។

ដោយឡែកចំពោះតួអង្គមួយទៀតនោះ គឺលោកត្រូវផ្លាស់ប្តូរចិរត ទាំងពាក្យសម្តី ទាំងសម្លៀកបំពាក់ពីតួអង្គក្មេងប្រុសកម្លោះមកជាតួព្រះអង្គម្ចាស់យ៉ាងសង្ហាវិញ ដោយមានអង្គរក្សឆ្វេងស្តាំនៅចាំបម្រើ។ សម្រាប់តួអង្គជាខ្សែរាជវង្សនេះដែរ លោកក៏បានបញ្ចាក់ថា វាមានការពិបាកបន្តិច ដោយត្រូវរៀននិយាយពាក្យរាជស័ព្ទឱ្យបានល្អ និងមិនតែប៉ុណ្ណោះត្រូវសម្តែងឱ្យឃើញចេញមក ជាមនុស្សកាច ម៉ត់ចត់នឹងការងារ និងឆ្លាតវាងវៃសាកសមជាខ្សែលោហិតនៃរាជវង្ស។

អេតវីន និងតារាសម្តែងផ្សេងទៀត
អេតវីន និងតារាសម្តែងផ្សេងទៀត
អេតវីន និងតារាសម្តែងផ្សេងទៀត
អេតវីន និងតារាសម្តែងផ្សេងទៀត

ក្នុងនោះក៏មានការទន្ទឹងរង់ចាំពីសំណាក់ទស្សនិកជនជាច្រើនអំពីសាច់រឿងក្នុងភាពយន្តខ្មែរនេះ ដោយចង់ដឹងថា តើនៅក្នុងឈុតឆាកនៃរឿង មានលក្ខណៈល្អមើលយ៉ាងណា? ហើយថាតើ ហេតុអ្វីបានជាអ្នកនិពន្ធចងក្រងសាច់រឿងនេះតម្រូវឱ្យតួអង្គព្រះអង្គម្ចាស់ និងអ្នកកម្លោះសាមញ្ញម្នាក់នោះ មានមុខមាត់ដូចគ្នានឹងមនុស្សតែមួយ ឬមកពីពួកគេមានអ្វី ដែលជាប់ទាក់ទងនឹងគ្នា?

អេតវីន សម្តែងជាតួអង្គល្ខោនក្នុងរឿង ស័ង្ខសិល្ប៍ជ័យ
អេតវីន សម្តែងជាតួអង្គល្ខោនក្នុងរឿង ស័ង្ខសិល្ប៍ជ័យ

ដូចច្នេះមានតែរង់ចាំទស្សនាការចាក់ផ្សាយរបស់ ភី អិន អិន ដែលនឹងនាំយកមកបម្រើចំណីចក្ខុ ក៏ដូចជាកាដូចុងឆ្នាំក្នុងពេលឆាប់ៗនេះ៕

ទស្សនាវីដេអូខាងក្រោម៖

យិត មាសឧស្សាហ៍
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T