សិក្ខាសាលាទាក់ទងនឹងការវិនិយោគរបស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យនៅខេត្តកំពត

//s4.kh1.co/9e/9e4fcd8d048ca085466445afb217e701d743205e.jpg
សង្គម

 ០៤-តុលា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

កំពត៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តកំពតដោយជោគជ័យ ដែលជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមទៅលើសិក្ខាសាលារបស់ស្ថាប័នទាំងពីរនៅខេត្តចំនួន៦រួចមកហើយ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តតាកែវ។ សិក្ខាសាលានៅខេត្តកំពតនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងការវិនិយោគ ការកាត់បន្ថយហានិភ័យនៃការវិនិយោគ និន្នាការនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិក្ខាសាលា
សិក្ខាសាលា

សិក្ខាសាលានេះ ត្រូវបានប្រកាសបើកកម្មវិធីដោយ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ពីបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រឹងបទបញ្ញត្តិសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។ ឯកឧត្ដម ក៏បានសរសើរក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជាក្រុមហ៊ុនឈានមុខ និងតែងតែមានភាពសកម្មក្នុងការលើកកម្ពស់ស្ដង់ដារនៃការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តតាមបទប្បញ្ញាតិនិងកិច្ចគាំពារវិនិយោគិន។

ចាប់តាំងពីមានវត្តមាននៃសិក្ខាសាលាតាមបណ្ដាខេត្ត ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនសមភាគីកណ្តាលតែមួយគត់ ដែលជាដៃគូសហការរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍មួយនេះ។ ក្រុមហ៊ុន ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឆ្នើមរបស់ខ្លួនចូលរួមផងដែរ។ ក្រៅពីការផ្ដល់ចំណេះជំនាញក្នុងការវិនិយោគ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញនូវឱកាសវិនិយោគផ្សេងៗទៅកាន់សាធារណៈជន ជាពិសេសវិនិយោគិននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាអ្នកផ្ដួចផ្ដើម និងជាវាគ្មិនម្នាក់ក្នុងកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩នេះ លោក Lawrence Kook អភិបាលនៃ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីសុទិដ្ធិនិយមទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា វានឹងជាទុនដ៏សំខាន់សម្រាប់វិនិយោគិនក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ដែលជាផលិតផលដ៏ពេញនិយមមួយក្នុងចំណោមផលិតផលហិរញ្ញវត្ថុផ្សេងទៀត។ លោក Lawrence Kook ក៏បានចែករំលែកនូវបទពិសោធន៍របស់លោកនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងប្ដេជ្ញាជម្រុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុអន្តរជាតិធំៗ រួមមានពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo នៅទីក្រុងហុងកុង ហើយត្រូវបានចាត់ទុកជាក្រុមហ៊ុនគំរូនៃវិស័យនេះផងដែរ ៕

សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
សិក្ខាសាលា
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T