សង្វេគណាស់! ម្ដាយណាអីក៏ព្រៃផ្សៃម៉្លេះ យកកូនទៅបោះចោលទុកឲ្យស្រមោចរោមខាំពេញខ្លួន (មានវីដេអូ)

//s5.kh1.co/77/7721dc520b8cf9e31d897d60d86c1d12e7f1070d.jpg
សង្គម

 ០៣-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ទារកម្នាក់ត្រូវបានគេប្រទះឃើញនៅក្បែរគុម្ពដើមឈើ ដែលស្រមោចកំពុងរោមខាំពេញខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Zhoungshan ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា​ ទារកនោះត្រូវបានគេសន្និដ្ឋានថា ទើបតែកើតបាន១ខែប៉ុណ្ណោះ។ នៅក្នុងថ្ងៃកើតហេតុ ពេលព្រឹក លោក Cheng ដែលរស់នៅក្នុងតំបន់នោះ បានឮសូរសំឡេងទារកយំ។ ដំបូងឡើយគាត់គិតថាជាសំឡេងសត្វឆ្មាយំ ដោយមានចម្ងល់ គាត់បានដើរតាមសំឡេងនោះ ទើបប្រទះឃើញទារកកំពុងដេកយំនៅក្បែរគុម្ពដើមឈើ។ ទារកនោះត្រូវបានដណ្ដបខ្លួនដោយភួយ និងមានឆ័ត្រគ្របពីលើផងដែរ។ ឃើញដូច្នេះគាត់ក៏បានប្រញាប់ប្រញាល់ទូរស័ព្ទទៅកាន់ប៉ូលិសភ្លាមៗ។

លោកប៉ូលិស Yang Qijin បានឲ្យដឹងថា ភ្នែក ច្រមុះ មាត់និងខ្លួនរបស់ទារកត្រូវបានស្រមោចរោមខាំ។ នៅជិតខ្លួនទារក មានម្សៅទឹកដោះគោ ដបទឹកក្ដៅខណ្ឌៗ ដបទឹកដោះគោ ខោទឹកនោម និងសម្លៀកបំពាក់ រួមទាំងមានសំបុត្រដែលមានប្រាក់ចំនួន១២០យ័ន (ប្រមាណ១៧ដុល្លារអាមេរិក) ទៀតផង។ ប៉ុន្ដែមិនមានឯកសារបញ្ជាក់ពីអត្តសញ្ញាណរបស់ទារកនោះឡើយ។

យ៉ាងណាមិញ ក្រោយពីពិនិត្យសុខភាពរួចមក​ គឺទារកមានសុខភាពល្អនិងកំពុងស្ថិតនៅក្រោមការមើលថែទាំរបស់មន្ទីរពេទ្យ Zhongshan Child Welfare Hospital។ ចំពោះករណីខាងលើនេះ ប៉ូលិសកំពុងតាមចាប់ខ្លួនស្ត្រីជាម្ដាយរបស់ទារក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទារកកំពុងដេកយំ
ទារកកំពុងដេកយំ
ទារកកំពុងបៅទឹកដោះគោ
ទារកកំពុងបៅទឹកដោះគោ
ទារកបញ្ចូនទៅកាន់មន្ទីរពេទ្យ
ទារកបញ្ចូនទៅកាន់មន្ទីរពេទ្យ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T