Urban Village បើកការិយាល័យលក់ថ្មី នៅតាមបណ្តោយមហាវិថីហ៊ុនសែន!

//s4.kh1.co/c5/c59915de344b1fbca3e80033ed1e258b60641277.jpg
សង្គម

 ០២-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តាមរយៈការផ្តល់នូវអចលនវត្ថុដ៏ប្រណីតនៅក្នុងរាជធានីភ្នំពេញ Urban Village បានបន្ថែមការិយាល័យលក់ថ្មីមួយទៀត ដើម្បីអបអរសាទរការបើកសម្ពោធគម្រោងទី២ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។ ការិយាល័យនេះស្ថិតនៅតាមបណ្តោយមហាវិថី ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ​ដែលជាតំបន់វិនិយោគដ៏សំខាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញនៃការិយាល័យលក់នេះ ក្រុមការងារ Urban Village បានរៀបចំខ្លួនជាស្រេចក្នុងផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីជួយអតិថិជនឱ្យទទួលបាននូវសេវាកម្ម ដែលចំណាយពេលវេលាតិច និងប្រកបដោយគុណភាព។

Urban Village បន្តប្តេជ្ញាចិត្តក្នុងផ្តល់ដំណោះស្រាយគួរជាទីពេញចិត្តដល់អតិថិជនរបស់ខ្លួន ដែលជាបេសកកម្មមួយផ្តល់ការយកចិត្តទុកដាក់ដល់អតិថិជនចុងក្រោយ។

ការិយាល័យលក់ថ្មីរបស់ Urban Village
ការិយាល័យលក់ថ្មីរបស់ Urban Village

ដើម្បីអបអរសាទរក្នុងពិធីសម្ពោធគម្រោងទី២ របស់ Urban Village អតិថិជននឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ២៦% ជាមួយនឹងលក្ខខណ្ឌទូទាត់ដែលបត់បែនបាន មានន័យថាអតិថិជនមានភាពងាយស្រួល និងមានលទ្ធភាពទូទាត់ មិនថាអ្នកទិញសម្រាប់រស់នៅ ឬសម្រាប់វិនិយោគនោះទេ។ អ្វីដែលកាន់តែពិសេសក្រៅពីកម្មវិធីបញ្ចុះតម្លៃនោះគឺ អតិថិជននឹងទទួលបានការលាងរថយន្តដោយឥតគិតថ្លៃ រាល់ពេលធ្វើការសាកសួរព័ត៌មាននៅការិយាល័យលក់ថ្មីនេះ។

ការិយាល័យលក់ថ្មីរបស់ Urban Village
ការិយាល័យលក់ថ្មីរបស់ Urban Village
ការិយាល័យលក់ថ្មីរបស់ Urban Village
ការិយាល័យលក់ថ្មីរបស់ Urban Village

ដូច្នេះយើងខ្ញុំសូមអញ្ជើញអតិថិជនទាំងអស់មកទស្សនាការិយាល័យលក់ថ្មីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ខុនដូរបស់ Urban Village ព្រមទំាងទទួលបាននូវកម្មវិធីបញ្ចុះតម្លៃពិសេសបន្ថែមទៀត៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T