លន់ ដាណេ សើមមាត់​​​សើមក ពេល​សម្ដែង​ប៉ះ​នាយ ពែកមី នៅ​អូស្ត្រាលី

//s4.kh1.co/f6/f624d4bfe4b5eb740a0cc0c8f67c39ea6f9ae00b.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

​(អូស្រ្តាលី)៖ រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាចម្រៀង និងជាតារាកំប្លែងល្បីឈ្មោះ កញ្ញា លន់ ដាណេ បានចេញទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលី។ បើទោះអំឡុងទៅដល់ មានការសម្ដែងរបស់សិល្បករច្រើនក្រុម តែគេនៅកត់សម្គាល់ថា សន្ទុះគាំទ្ររបស់កញ្ញា ដែលបានចាប់ដៃជាមួយនាយពែកមី គឺនៅតែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចេញសម្ដែងរបស់ ដាណេ នៅក្នុងប្រទេសអូស្ត្រាលីលើកនេះ គឺជាលើកទី២ បន្ទាប់ពីធ្លាប់បានទៅសម្ដែងយ៉ាងជោគជ័យ កាលពីឆ្នាំ២០០៤ម្ដងហើយ។ កញ្ញា និងនាយពែកមី នឹងត្រូវត្រឡប់មកវិញ នៅថ្ងៃទី១៩ ខែ១១ ដោយតាមគម្រោងនឹងមិនមានការពន្យារពេលសម្ដែងនោះទេ បើទោះជាមានការស្នើសុំពីខាងស្ពន់ស័រក្ដី។

លន់ ដាណេ និយាយថា នាងត្រូវបានគេអញ្ជើញឲ្យចេញសម្ដែងក្រៅស្រុកជាយូរមកហើយ ប៉ុន្តែមកពីរកពេលទទួលមិន​បានសោះ ទើបនាងទើបតែបានទទួលការ​សម្ដែង នៅអូស្ត្រាលីនៅក្នុងពេលនេះ។ នាងថា មកដល់អូស្រា្តលី ទទួលបានការស្វាគមន៍មិនតិចទេ ដោយការចេញសម្ដែងម្ដងៗ គឺមានបងប្អូនខ្មែរច្រើនមកទិញសំបុត្រទស្សនា ហើយរាំលេងសប្បាយៗជាមួយក្រុមនាង។

ពាក់ព័ន្ធនឹងការលើកឡើងថា លន់ ដាណេ បើទោះជាកើនវ័យពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែកាន់តែស្រស់ស្អាត សាច់ឈាមភ្លឺថ្លា នាងបញ្ជាក់ថា មិនបានទៅសម្ងំកែកុននោះ ប៉ុន្តែបណ្ដាលមកពីនាងសប្បាយចិត្ត នឹងការងារសិល្បៈកាក់កបជាងមុន ហើយមានរបៀបថែទាំសម្រស់ផង ទើបមើលទៅគេថា នាងស្អាតដោយសារកែកុន។ នាងក៏ប្រកែកថា មិនទាន់មានបុរសបណ្ដូលចិត្តឃុំគ្រងបេះដូងនៅឡើយ​ ដោយនាងបង្ហើបថា មានអ្នកស្រឡាញ់ច្រើន តែស្ថិតក្នុងការពិចារណា​៕

លន់ ដាណេ
លន់ ដាណេ
លន់ ដាណេ
លន់ ដាណេ
លន់ ដាណេ និងពាក់មី
លន់ ដាណេ និងពាក់មី
លន់ ដាណេ និងពាក់មី
លន់ ដាណេ និងពាក់មី
លន់ ដាណេ និងពាក់មី
លន់ ដាណេ និងពាក់មី
លន់ ដាណេ និងពាក់មី
លន់ ដាណេ និងពាក់មី

ប្រភពfreshnews

ពាក់មី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T