មកមើលផលិតផល និងសេវាកម្មថ្មីៗអ្វីខ្លះ ដែលនឹងត្រៀមសម្រាប់ដាក់លក់ក្នុងពិព័រណ៍កុមារ និងគ្រួសារអនុស្សា ខែតុលា២០១៩នេះ?

//s6.kh1.co/b0/b00e87413e203f3ccaf1a2032bc0854d1a3e0707.jpg
សង្គម

 ២៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ «ពិព័រណ៍កុមារ និងគ្រួសារអនុស្សា»​ តែងតែនាំមកនូវអ្វីថ្មីៗ និងប្លែកដើម្បីបង្កើនភាពរំភើប និងសប្បាយសម្រាប់ក្រុមគ្រួសារ។ ជាពិសេសក្នុងឆ្នាំទី៧នេះ ពិព័រណ៍កុមារ និងគ្រួសារនឹងធ្វើឡើងក្រោមប្រធានបទ “កុមារ និងបរិស្ថាន” ដើម្បីឲ្យក្មេងៗបានយល់ដឹងបន្ថែមពីការដាំដើមឈើ កាត់បន្ថយប្លាស្ទិក កែច្នៃសម្ភារៈចាស់ៗ ក៏ដូចជាកន្លែងពិសោធន៍វិទ្យាសាស្រ្ដតាមរយៈការចូលរួមលេងនៅទីធ្លាកម្សាន្ដធំៗ និងការប្រកួតសមត្ថភាពលើកឆាកជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍កុមារ និងគ្រួសារអនុស្សា
ពិព័រណ៍កុមារ និងគ្រួសារអនុស្សា

មិនត្រឹមតែជាកន្លែងសប្បាយរីករាយជាមួយនឹងការទទួលបានកាដូពិសេសៗនោះទេ ពិព័រណ៍កុមារ និងគ្រួសារ បានប្រមូលផ្ដុំក្រុមហ៊ុនតាំងបង្ហាញក្នុង និងក្រៅស្រុកល្បីៗ ចូលរួមដាក់លក់ផលិតផល និងសេវាកម្មថ្មីៗរបស់ខ្លួន ដែលពាក់ព័ន្វជាមួយកុមារ និងគ្រួសារជាង ២០០ ស្ដង់ សរុបផលិតផលជាង ៥,០០០ មុខ នៅថ្ងៃទី១៩ និង ២០ ខែតុលា ឆ្នាំ២០១៩។

ពិព័រណ៍កុមារ និងគ្រួសារអនុស្សា
ពិព័រណ៍កុមារ និងគ្រួសារអនុស្សា

ងាកមកមើលប្រ៊េនល្បីៗ ដែលនឹងត្រៀមសម្រាប់ដាក់លក់ក្នុងពិព័រណ៍កុមារ និងគ្រួសារអនុស្សាខែតុលា២០១៩នេះ រួមមានដូចជា៖

- សាលារៀន

ក្នុងឆ្នាំថ្មីនេះ សាលារៀនប្រមាណជា ៩ រួមមាន សាលាអន្ដរជាតិ SCIA, ACE, Eco International School, Bluebird, Dadi-Prestige, Edukidz Nursery School, Shichida, Footprint, UCMAS នឹងចូលរួមតាំងបង្ហាញវគ្គសិក្សាថ្មីៗរបស់ខ្លួនចាប់ពីថ្នាក់ត្រៀមចូលមត្តេយ្យ រហូតដល់មធ្យមសិក្សា រួមជាមួយថ្នាក់សិក្សាភាសាបរទេស ដើម្បីផ្ដល់ជាជម្រើសសម្រាប់មាតាបិតាស្វែងរកសាលារៀនល្អបំផុតសម្រាប់កូនជាទីស្រលាញ់។

- ម្ស៉ៅទឹកដោះគោ

ដើម្បីផ្ដល់ជម្រើសជាច្រើនសម្រាប់មាតាបិតាក្នុងការទិញម្ស៉ៅទឹកដោះគោ ដែលល្អសម្រាប់ការលូតលាស់ និងការថែទាំរបស់ទារក ក្រុមហ៊ុនម្ស៉ៅទឹកដោះគោ NultriGold, Abbott, Nutrilatt, InMilk, Royal Ausnz, Wakodo, Enlac, Honilac, Cute Baby, Picot, Similac, Pediasure, Ensure ក៏ចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន រួមជាមួយការដាក់លក់ប្រូម៉ូសិនពិសេសៗ និងការថែមជូនកាដូជាច្រើនប្រភេទទៀត។

- ខោទឹកនោម

ក្រុមហ៊ុនខោទឹកនោមរួមមាន Drypers, Elibell, Yuniku, Piko Piko, Pao Pao, miffy, GooN នឹងដាក់លក់ផលិតផលរបស់ខ្លួនជាមួយនឹងការផ្ដល់ជូនពិសេស ដើម្បីផ្ដល់ជាជម្រើសសម្រាប់អ្នកចូលរួមបានទិញខោទឹកនោមដែលមានគុណភាព ទន់ល្មើយ ស្ដើង និងងាយស្រួលបត់បន់សម្រាប់កូនៗជាទីស្រលាញ់។​

- អាហារបំប៉ន

សម្រាប់ក្រុមហ៊ុនដែលផ្គត់ផ្គង់អាហារបំប៉ន និងចំណីអាហារសម្រាប់កុមារ និងគ្រួសារមានដូចជា៖ Milna, Nutrigen, Pediakid, milk kiss, Bambix, Kinder Joy, Baby Bites, Scotch, GGE, Milkita, Barilla, Latina Bella, Tabasco, Kikkoman, Happy Baby, Gerber, Jeedjard Gimme, Heinz, Suntory, Cristaline, San Benedetto, Indomie,  Halykloo។

- ផលិតផលប្រើប្រាស់

បន្ថែមពីនោះ សម្ភារៈប្រើប្រាស់សម្រាប់កុមារ និងគ្រួសារដូចជា ដបទឹកដោះគោ សាប៊ូ ក្រែមថែរក្សាស្បែក ក្រដាសសើម រទេះរុញ សម្លៀកបំពាក់ នឹងត្រូវបានយកមកតាំងបង្ហាញពីក្រុមហ៊ុនល្បីៗរួមមាន Biolane, Dr. Brown’s Baby, Avent, Celliz Baby Sweet, Diamond, IKA's, Everest, UMAM, Mother-K, Cybex, gb, MAM, Hape, Dwinguler, Babiators, Quinny, White Papel, Sanosan, Baby Outlet, Bambo Nature, Abena, Baby Magic, Jolly mosquito Cambodia, Ranger S-Cool, Unikids, Aldrisela Coffee Machine, ជាដើម។

ពិព័រណ៍កុមារ និងគ្រួសារអនុស្សា
ពិព័រណ៍កុមារ និងគ្រួសារអនុស្សា

- ចំណេះដឹង និងការកម្សាន្ដ

ក្រុមហ៊ុនរបស់របរក្មេងលេង បណ្ណាគារ សៀវភៅ និងចំណេះដឹងដូចជា Doy & Poh, Happy Kids, Life Growth, Peace Book Center, Think Think, Brain Scan ក៏ចូលរួមដាក់លក់បញ្ចុះតម្លៃលើផលិតផល និងសេវាកម្មសម្រាប់ការសិក្សាទៅកាន់អ្នកចូលរួមផងដែរ។

- ធនាគារ រថយន្ត និងធានារ៉ាប់រង  

លើសពីនេះ ធនាគារ Canadia, CIMB Cambodia, KB Bank, WB Finance ក៏ចូលរួមផ្ដល់ការប្រឹក្សាយោបល់សម្រាប់ក្រុមគ្រួសារពីគណនីសន្សំសម្រាប់កុមារ ឥណទានគេហដ្ឋាន និងរថយន្ដថែមទៀតផង។ ក្នុងនោះក៏មានការតាំងបង្ហាញពីធានារ៉ាបរង់ Safetynet ដែលនឹងផ្ដល់ការប្រឹក្សាពីធានារ៉ាប់រងសុខភាពសម្រាប់កុមារ និងគ្រួសារ និងរថយន្ដ MG របស់អង់គ្លេស ដែលនឹងតាំងបង្ហាញរថយន្ដស៊េរីទំនើបសម្រាប់ក្រុមគ្រួសារថែមទៀតផង។

- ចំណីអាហារ

ចំណែកឯក្រុមហ៊ុនចំណីអាហារ ក៏ចូលរួមដាក់លក់ម្ហូបអាហារ ការ៉េម នំ ភេសជ្ជៈ អាហារសម្រន់សម្រាប់អ្នកចូលរួមក្នុងថ្ងៃកម្មវិធីមានដូចជា Aqua S, Aroy bbq Pork, Dairy Queen, KFC, Dream Catering, La pops, នស២រ ជាដើម។

ត្រឡប់មកជាថ្មីលើកទី៧ ក្នុងខែតុលានេះ ពិព័រណ៍កុមារអនុស្សា នឹងរៀបចំការប្រកួតជាច្រើនសម្រាប់ប្អូនៗកុមារបញ្ចេញសមត្ថភាពរួមមាន ប្រកួតទារកវារ ការប្រកួតសង់ DOY DOY ប្រកួតផ្គុំរូប ប្រកួតនិយាយជាសាធារណៈ ប្រកួតគូររូប ប្រកួតរាំ ប្រកួតច្រៀង ប្រកួតញាំ ការដើរបង្ហាញម៉ូត ប្រកួតជិះកង់ ប្រកួតកែច្នៃប្លាស្ទិចជាដើម ជាមួយឱកាសទទួលបានរង្វាន់ជាច្រើន។

ពិព័រណ៍កុមារ និងគ្រួសារអនុស្សា
ពិព័រណ៍កុមារ និងគ្រួសារអនុស្សា

ពិព័រណ៍កុមារ និងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា និងចូលរួមពីម្ចាស់ឧបត្ថម្ភដូចជា៖
• ឧបត្ថម្ភធំដោយ សាលាអន្ដរជាតិ SCIA និង ម្សៅទឹកដោះគោ Nurtigold
• ឧបត្ថម្ភដោយ មជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE)
• សហការឧបត្ថម្ភដោយ ក្រុមហ៊ុន Abbott, Drypers, Biolane, Annam Outlet, Nutrilatt, Canadia Bank, Wakodo, Elibell, Royal AUSNZ និង សាលាអន្ដរជាតិ Eco International School ៕

ពិព័រណ៍កុមារ និងគ្រួសារអនុស្សា
ពិព័រណ៍កុមារ និងគ្រួសារអនុស្សា

ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈ៖ ទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និងទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារAnussa Events
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/kidsfairanussa/
ទំព័រកម្មវិធី៖ https://www.facebook.com/events/2257096447696163/?active_tab=discussion

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T