ថាមែនៗ! កំពូលអធិរាជស្មាតហ្វូនប៊ិក Galaxy Note 10 និង 10+ លក់ដាច់ខ្លាំង លើសពីការរំពឹងទុក!

//s5.kh1.co/1f/1fd91712622394f410f834143935392962a05ecb.jpg
បច្ចេកវិទ្យា

 ២៦-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងមួយរយៈពេលខ្លីចុងក្រោយនេះយើងសង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១៩ របស់ខ្លួនផ្ទួនៗដោយមិនបង្អង់ដៃឡើយ ដែលជាហេតុធ្វើឱ្យទីផ្សារទាំងមូលផ្អើលឈូឆរ កក្រើក និងកោតសរសើរជាមួយនឹងបច្ចេកវិទ្យាដ៏ល្អអស្ចារ្យផ្តាច់គេនៃផលិតផលរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជា ដែលពោរពេញទៅដោយអ្នកចូលចិត្តប្រើប្រាស់នូវកំពូលផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ម៉ូឌែល Galaxy Note 10 និង 10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបខ្លាំងបំផុតហួសពីការរំពឹងទុករបស់ក្រុមហ៊ុន។

  ស្មាតហ្វូនសាមសុង Galaxy Note 10 និង 10+
  ស្មាតហ្វូនសាមសុង Galaxy Note 10 និង 10+

បើតាមប្រសាសន៍របស់លោក Warren Chew ដែលជាប្រធានផ្នែកលក់ទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងច្បាស់ និងមានមោទនភាពថា៖

«អធិរាជកំពូលស្មាតហ្វូន Galaxy Note 10 និង 10+ ពិតជាលក់ដាច់ខ្លាំងមែនទែនតែម្តង…! លក់ដាច់រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុកតាមដេប៉ូចែកចាយរបស់ផលិតផលល សាមសុង ផងដែរ។ អស្ចារ្យ…!!»។

  ស្មាតហ្វូនសាមសុង Galaxy Note 10 និង 10+
  ស្មាតហ្វូនសាមសុង Galaxy Note 10 និង 10+

 លោកក៏បានបន្ថែមទៀតថា៖

«ក្រុមហ៊ុន សាមសុង ប្តេជ្ញានឹងមិនធ្វើឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទាស់ចិត្តឡើយដោយខិតខំព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើការផ្តល់ជូនស្តេចកំពូលស្មាតហ្វូនប៊ិកដ៏ល្អឥតខ្ចោះទាំង ២ ស៊េរីនេះជូនដល់អតិថិជនទាន់ពេលវេលា»។

ហើយខាងក្រោមនេះ គឺជាតម្លៃ និងពណ៌របស់ Galaxy Note 10 និង 10+ ដែលផ្តល់ជូន៖
* Galaxy Note10៖ តម្លៃ $899។
* Galaxy Note10+៖ មាន ៣ ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ $1,059។

  ស្មាតហ្វូនសាមសុង Galaxy Note 10 និង 10+
  ស្មាតហ្វូនសាមសុង Galaxy Note 10 និង 10+
រូបភាពថតដោយសាមសុង Galaxy Note 10 និង 10+
រូបភាពថតដោយសាមសុង Galaxy Note 10 និង 10+

លោកអ្នកក៏អាចរកជាវកំពូលស្មាតហ្វូន Galaxy Note 10 និង 10+ បាននៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុង ទាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T