ទីបំផុត លាង ចាន់ឡា បញ្ចេញបទថ្មី ក្រោមការរបស់និពន្ធ អ៊ីណូ ពិតជាពីរោះខ្លាំង (មានចម្រៀង)

//s4.kh1.co/03/03d787074ae202a13c4591e1cb72e0c899980e83.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានការលេចឮដំណឹងថា តារាចម្រៀងប្រុស លោក អ៊ីណូ និងមានកាដូត្រៀមយ៉ាងពិសេសនៅក្នុងការបញ្ចេញបទចម្រៀងថ្មី ​ក្រោមការនិពន្ធរបស់ខ្លួន ទៅកាន់អតីតបេក្ខភាព X Factor លាង ចាន់ឡា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការទន្ទឹងរង់ចាំរបស់បណ្តាអ្នកគាំទ្រជាច្រើន ពេលនេះក៏បានមកដល់ ខណៈពេលដែលតារាវ័យក្មេងសំឡេងពីរោះរូបនេះ បានធ្វើការបញ្ចេញបទចម្រៀងជាផ្លូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នាតែម្តង។

ដោយក្នុងបទនោះ មានចំណងជើងថា «ស្រ្តី» ដែលអត្ថន័យចម្រៀងមួយនេះពិតជាល្អ អមជាមួយនឹងសំឡេងដ៏ពីរោះរបស់នាង ធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍ទៅតាមចម្រៀងនេះតែម្តង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តចំពោះសមត្ថភាពរបស់នាង ដែលមិនថានៅពេលដែលច្រៀងនៅក្រៅបែបណា សំឡេងនៅតែពីរោះខ្លាំង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏រំពឹងថា នាងនឹងមានឈ្មោះបោះសំឡេងកាន់តែខ្លាំងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អ៊ីណូ
អ៊ីណូ
ចាន់ឡា
ចាន់ឡា
ចាន់ឡា និងអ៊ីណូ
ចាន់ឡា និងអ៊ីណូ
បទថ្មីចាន់ឡា
បទថ្មីចាន់ឡា
អ៊ីណូ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T