រូបរាងមុខមាត់នៅតែស្រស់សង្ហាបែបនេះ ដឹងទេថាកំពូលតារាចម្រៀងរបស់យើងពេលនេះ អាយុប៉ុន្មានហើយ? (មានវីដេអូ)

//s4.kh1.co/97/97838402c5f60ce64d55bdd28d8c8e911a71d909.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កំពូលតារាចម្រៀងល្បីមិនស្រកស្រុតជាងពីរទសវត្សរ៍លោក ព្រាប សុវត្ថិ នៅតែមានសមត្ថភាពស្រូបយកភាពល្បាញល្បី ឈរនៅលំដាប់កំពូលមិនធ្លាក់តំណែង ទោះបីពេលនេះលោកមានវ័យជ្រេបន្តិចទៅហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ព្រាប សុវត្ថិ 
  លោក ព្រាប សុវត្ថិ 

កំពូល​តារា​ចម្រៀង​របស់​ប្រទេស​កម្ពុជាលោក ព្រាប សុវត្ថិ បាន​ឈាន​ដល់​វ័យ ៤៤ ឆ្នាំ​ហើយ ដែលលោកត្រូវ​បាន​គេ​ដឹង​ថាកើត​នៅ​ឆ្នាំ១៩៧៥ ក្នុង​​ទឹក​ដី​ខេត្តកណ្ដាល គ្រា​ដែល​ប្រទេស​កម្ពុជា​​ស្ថិត​ក្នុង​របប​ប៉ុលពត។ លោកកើត​នៅក្រោម​ដើម​ស្នាយ ដូច្នេះ​ហើយ​លោក​ត្រូវ​បាន​ម្ដាយ​ដាក់​ឈ្មោះ​ឲ្យ​ថា «ស្នាយ» តែ​ម្ដង។

  លោក ព្រាប សុវត្ថិ 
  លោក ព្រាប សុវត្ថិ 

ក្រៅពីគ្រងតំណែងជាកំពូលតារាចម្រៀងបុរសប្រចាំប្រទេស ម្ចាស់បទ «សង្សារមួយខែពីរខែ» ក៏ក្តោបបានតំណែងជាគណៈកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើន ដែលចុងក្រោយនេះលោកនឹងត្រូវធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកពីគេក្នុងយុគសម័យថ្មី «Cambodian Idol Junior» ដែលនឹងចាក់ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 នេះហើយ ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

  កម្មវិធីប្រឡងចម្រៀងកុមារ «Cambodian Idol Junior»
  កម្មវិធីប្រឡងចម្រៀងកុមារ «Cambodian Idol Junior»

កម្មវិធីប្រឡងចម្រៀងកុមារ «Cambodian Idol Junior» រដូវកាលទីមួយនេះ ទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP៕

ទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ព្រាប សុវត្ថិ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T