សុខ ស្រីនាង ក្តោបបានតំណែងធំធ្វើជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោក! (មានវីដេអូ)

//s6.kh1.co/e6/e67d63705a8384edd827ea78677eaf6a4d020232.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងដ៏ស្រស់សោភាអ្នកនាង សុខ ស្រីនាង កំពុងតែមានយីអ៊ុនឡើងស្រឺតៗតាំងពីបានចូលទ្រនំដ៏ធំជាងគេក្នុងប្រទេសផលិតកម្មរស្មីហង្សមាស ដែលម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” រូបនេះ លេចមុខយ៉ាងសកម្មក្នុងកម្មវិធីប្រគំតន្រ្តីជាច្រើនហូរហែរ ព្រមទាំងបានតំណែងជាតួឯកក្នុងរឿងភាគរបស់ទូទស្សន៍ដ៏មានប្រជាប្រិយ ហង្សមាស HDTV ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង សុខ ស្រីនាង
  អ្នកនាង សុខ ស្រីនាង

ចុងក្រោយនេះតួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” រូបនេះ ក៏បានក្តោបតំណែងធំជាគណៈកម្មការក្នុង កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺកម្មវិធី «Cambodian Idol Junior» ដែលនឹងចាប់ផ្តើមចាក់ផ្សាយក្នុងពេលដ៏ឆាប់ៗខាងមុខនេះហើយគឺនៅថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលមានគណៈកម្មការជាតារាចម្រៀងលំដាប់ប្រទេស៣រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខស្រីនាង ផ្ទាល់តែម្តង។

កម្មវិធីប្រឡងចម្រៀងកុមារ «Cambodian Idol Junior» រដូវកាលទីមួយនេះ ទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP

សុខ ស្រីនាង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T