ខួបកំណើតកូនយប់មិញ លី ម៉ារីម៉ា លេងខ្លួន ស្អាតអស់ស្ទះ!

//s6.kh1.co/2e/2e5bafe9c3be7a4ee23f9821973062ba5fe43ce6.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានស្គាល់យ៉ាងច្បាស់ហើយពី អ្នកនាង លី ម៉ារីណា ដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែងខ្សែភាពយន្ត ក៏ដូចជា វីដេអូបទចម្រៀងជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ មួយរយៈចុងក្រោយនេះ លី ម៉ារីណា មិនសូវបង្ហាញមុខ ក្នុងចង្កោមសិល្បៈប៉ុន្មានទេ ដោយកំពុងកាក់កបយ៉ាងខ្លាំង ជាមួយមុខរបរ លក់សម្លៀកបំពាក់ទៅវិញ។ លើសពីនេះ ទោះជានាង មានប្ដី និងមានកូនរួចក៏ដោយ តែបើងាកមើលរូបសម្រស់វិញ គឺនៅតែស្រស់ស្អាត និងទាក់ទាញ មិនចាញ់ក្រមុំៗទេ។

ជាក់ស្ដែង កាលពីយប់មិញ តារាស្រីរូបនេះ បានបង្ហាញខ្លួនក្នុង ពិធីខួបកំណើតកូនប្រុសជាទីស្រលាញ់ អមដោយវត្តមាន របស់តារាប្រុស ស្រីល្បីៗជាច្រើនផងដែរ។ ក្នុងនោះដែរ អ្នកណាៗក៏មិនអាចមើលរំលងពី រូបសម្ផស្សយ៉ាងលេចធ្លោ ក្នុងឈុតរ៉ូបដល់ទៅ២ម៉ូត បង្អួតសាច់សខ្ចី និងរាងខ្ពស់ស្រឡូន របស់នាងដែរ។

បន្ថែមពីនេះដែរ លី ម៉ារីណា រឹតតែស្រស់ប្រិមប្រិយជាមួយនឹង​ ស្នាមញញឹមយ៉ាងស្រស់ថ្លា ពេលថតរូបជាមួយគ្រួសារ និងមិត្តៗសិល្បៈករ មើលទៅកម្មវិធីទាំងមូល ពោរពេញដោយភាពសប្បាយរីករាយក្រៃលែង៕

ចង់ជ្រាបច្បាស់​ ទស្សនារូបភាពខាងក្រោម៖

លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា និងស្វាមី
លី ម៉ារីណា និងស្វាមី
កូនប្រុសរបស់ លី ម៉ារីណា
កូនប្រុសរបស់ លី ម៉ារីណា
លី ម៉ារីណា និងក្រុមគ្រួសារ នៅថ្ងៃខួបកូនប្រុស
លី ម៉ារីណា និងក្រុមគ្រួសារ នៅថ្ងៃខួបកូនប្រុស
កម្មវិធីខួបកំណតកូនរបស់ លី ម៉ារីណា
កម្មវិធីខួបកំណតកូនរបស់ លី ម៉ារីណា
លី ម៉ារីណា នៅថ្ងៃខួបកូន
លី ម៉ារីណា នៅថ្ងៃខួបកូន
លី ម៉ារីណា​ និងមិត្តៗសិល្បៈករ
លី ម៉ារីណា​ និងមិត្តៗសិល្បៈករ
លី ម៉ារីណា​ និងមិត្តៗសិល្បៈករ
លី ម៉ារីណា​ និងមិត្តៗសិល្បៈករ
លី ម៉ារីណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T