មកមើលរបៀបធ្វើម្ហូបរដូវភ្ជុំ ជាមួយអ្នកភូមិ ក្នុងវីដេអូមួយនេះ

//s6.kh1.co/b5/b55232a7d8e5b246d2fc5cb663489aa1c2247e10.jpg
សង្គម

 ២៥-កញ្ញា-២០១៩ ១២ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរពីបរមបុរាណមក ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បងប្អូនខ្មែរយើងតែងធ្វើម្ហូបទៅវត្តប្រគេនព្រះសង្ឃចែករំលែកដល់ជនទីទល់ក្រ និងបង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធជីដូចជីតា សុំសេចក្ដីសុខសេចក្ដីចម្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះមកទល់បច្ចុប្បន្ននេះ អ្នកទីក្រុងខ្លះរវល់ដល់រកពេលធ្វើម្ហូបខ្លួនឯងទៅវត្តមិនបាន តែសម្រាប់អ្នកតាមភូមិវិញនៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់ធ្វើម្ហូបយកទោវត្តដោយខ្លួនឯងយ៉ាងខ្ជាប់ខ្ជួន ហើយម្ហូបដែលគេនិយមធ្វើយកទៅវត្តភាគច្រើនគឺ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក។

ក្រៅពីខំប្រឹងប្រែងធ្វើម្ហូបឆ្ងាញ់ដោយយកចិត្តទុកដាក់ទៅវត្តហើយ ការជួបជុំគ្រួសារ និងញុំាអាហារជុំគ្នាយ៉ាងកក់ក្ដៅ ក៏បានក្លាយជាសារដ៏សំខាន់មួយដែរ ក្នុងរដូវភ្ជុំបិណ្ឌជំនាន់ថ្មីនៅកម្ពុជា។ គេសង្កេតឃើញថា ឲ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និងធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗ មកលេង និងញុំាបាយជុំគ្នា។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើតជួបជុំគ្រួសារ និងកំដរអ្នកម្ដាយទៅធ្វើបុណ្យនោះវត្តជាមួយគ្នា។

តោះ! ឥលូវមកជួបជាមួយអ្នកម្ដាយ៣រូប ប្រាប់ពីរបៀបធ្វើម្ហូបឲ្យឆ្ងាញ់ និងវេចអន្សម ដូចខាងក្រោម៖  

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

//s9.kh1.co/64/645f96133544be1e9c0527ce8a5fcb126008ae6b.jpg

ហង្សមាស បញ្ចេញមុខជំនួញកូនពៅ បង្កើតកាបូបប្រេនថ្មី ម៉ាក«Franando» ព្រមទាំងដាក់លក់បញ្ចុះតម្លៃ ៥០ ភាគរយ ក្នុងរយៈពេល ២ថ្ងៃ ឱកាសសម្ពោធដាក់លក់ជាផ្លូវការលើទីផ្សារ

 ០៦-កក្កដា-២០២៥ 
 ២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T