ភ្នំពេញ៖ បទចម្រៀងដ៏ល្បី«ព្រងើយ » របស់តារាប្រុសនូ ឧសភា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រយុវវ័យជាច្រើន ពេលនេះបានបញ្ចេញវីដអូMV ជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនៅក្នុងMV មួយនេះបានចូលរួមសម្តែងពីតារាវ័យក្មេង ចាដេត និងតួស្រីម្នាក់ ដែលមានរូបសម្រស់យ៉ាងស្រស់ស្អាតសាកសមគ្នា បានធ្វើការសម្តែងចូលតួយ៉ាងល្អ គួរឲ្យសរសើរ កំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ព្រាត។
ជាមួយគ្នានេះដែលឃើញថា សម្រាប់ការសម្តែងពិតជាល្អ បូករួមនឹងអត្ថន័យចម្រៀង សាច់រឿងពោរពេញដោយភាពចាក់ដោត អ្នកដែលកំពុងលួចស្រលាញ់គេតែម្នាក់ឯងតែម្តង ស្របពេលដែលប្លង់ថតនីមួយៗពិតជាល្អ។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកទស្សនាជាច្រើនបានពេញចិត្តយ៉ាងខ្លាំង ចំពោះវីដេអូចម្រៀងដែលជាកាដូ មុនភ្ជុំសម្រាប់អ្នកគាំទ្របានទស្សនា ខណៈរង់ចាំអស់ពេលជាយូរផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖







