ពូសេម Surprise ភរិយា ខ្ចប់ម្ជូរផ្លែម្តេញ ដាក់ប្រអប់ iPhone 11 Pro! (មានវីដេអូ)

//s6.kh1.co/e6/e656af17bf9db2518ae0b53d0f9957a7d203090a.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ស្របពេលដែលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Apple បានចេញជាផ្លូវការ អ្នកប្រើប្រាស់ប្រភេទស្មាតហ្វូន Hight Level ប្រភេទនេះ បានចិញ្ចឹមចិត្តចង់បាន និងអ្នកខ្លះទៀតបានទិញជូនមនុស្សជាទីស្រលាញ់របស់ខ្លួន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗនេះអ្នកដឹកនាំសម្តែង និងជាថៅកែលក់រថយន្ត S-Auto លោក ប៊ុន រតនា ហៅសេម បានធ្វើឲ្យភរិយាភ្ញាក់ផ្អើល លាយឡំទាំងសប្បាយចិត្ត និងងក់ងរ រួចក៏សប្បាយចិត្តវិញ មើលទៅផ្អែមល្ហែមរបស់គេ។

  តារាសម្តែងលីឈី
  តារាសម្តែងលីឈី

បើផ្អែកទៅលើវីដេអូដែល ពូសេម បានបង្ហោះនោះ ឃើញថាតារាសម្តែងលីឈី ត្រូវជាភរិយា បានព្យាយាមស្រាយថង់មួយជាន់ហើយជាន់ទៀត រហូតដល់ប្រអប់យីហោប្រេ៊ន Luis និង Crocodile តែមិនឃើញអ្វី។

បន្តពីលើនេះឃើញថាមានប្រអប់មួយ ដែលរុំដោយស្រោមជើងកូនក្មេង ស្រោមជើងមិនទាន់បោករបស់លោកផងដែរ។ លទ្ធផលបញ្ចប់ លីឈី ដែលត្រូវជាភរិយាលោកថា នេះជាទូរស័ព្ទ iPhone 11 Pro ហើយដោយឱបប្រអប់នេះជាប់ លទ្ធផលបើកមកចេញទៅជាផ្លែម្តេញលាយអំបិលម្ទេសទៅវិញ មើលហើយស្រងាកចិត្ត ។

ផ្អែកតាមរយៈវីដេអូដដែល លីឈី បានងក់ងរទារស្មាតហ្វូន ដោយទន្ទេញថា បើគ្មានទូរស័ព្ទ នរណាឲ្យប្រអប់ទៅចង់យំអីផង ក៏ព្រោះតែប្តីលេងសើចច្រើន ដោយមើលហើយមានអារម្មណ៍ថា ច្រណែនគូស្វាមីភរិយាមួយគូនេះដល់ហើយ។

មួយក្បាច់របស់ ពូសេម ធ្វើឲ្យទស្សនិកជនអត់ទ្រាំសើចមិនបាន ប៉ុន្តែលទ្ធផលចុងក្រោយស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple បានប្រគល់ជូនដល់ដៃភរិយារបស់លោកជាផ្លូវការ ដែលធ្វើឲ្យភរិយារីកមុខមាត់ដូចគ្រាប់ជី៕

  តារាសម្តែងលីឈី
  តារាសម្តែងលីឈី
  តារាសម្តែងលីឈី
  តារាសម្តែងលីឈី
  តារាសម្តែងលីឈី
  តារាសម្តែងលីឈី
  តារាសម្តែងលីឈី
  តារាសម្តែងលីឈី

ទស្សនាវីដេអូឃ្លីបដូចខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T